ព័ត៌មានជាតិ

ក្រសួងអប់រំ សម្រេចជ្រើសរើសមុខវិជ្ជាប្រឡងបាក់ឌុបឆ្នាំនេះ ដោយថ្នាក់វិទ្យាសាស្ត្រ គឺប្រវត្តិវិទ្យា និងថ្នាក់វិទ្យាសាស្ត្រសង្គម គឺផែនដី និងបរិស្ថានវិទ្យា

BY
Khmernote Media
September 6, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដី សម្រេចជ្រើសរើស លើវិញ្ញាសានៃមុខវិជ្ជាសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣។

ក្រសួងអប់រំ សម្រេចជ្រើសរើស វិញ្ញាសាសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ត្រូវបាន កំណត់ដូចខាងក្រោម៖

១. សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ៖ ប្រវត្តិវិទ្យា

២. សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ៖ ផែនដី និងបរិស្ថានវិទ្យា

សេចក្តីដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី ប្រធាន ផ្សព្វផ្សាយខ្លឹមសារនៃលិខិតនេះ ឱ្យបានទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕

ប្រភព៖ MoEYS Cambodia

Share This Post: