ក្រុមក្មេងទំនើង ៦នាក់ ដែលគប់កញ្ចក់រថយន្តបណ្ដាលឱ្យបុរសម្នាក់រងរបួស ត្រូវកម្លាំងអាវុធហត្ថខេត្តតាកែវបង្ក្រាបបានហើយ
- September 6, 2023
ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា ដោយអនុវត្តបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង១៤ និង៤៨នាទី នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង និងស្នាក់ការសន្តិសុខ៣០១ ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងខេត្ត បានស្រាវជ្រាវដល់កន្លែងកើតហេតុ ករណីគប់កញ្ចក់រថយន្ត កាលពីវេលាម៉ោង ១៩ និង១៥នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ៣(គម៥៣) ស្ថិតនៅភូមិព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

លទ្ធផលឃាត់ខ្លួនជនសង្ស័យបាន៦នាក់៖
១.ឈ្មោះ សុខ រ៉ា (ជនដៃដល់) ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបារ៉ែន ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។
២.ឈ្មោះ ទឹន វិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិតំណាក់ត្រាច ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
៣. ឈ្មោះ គង់ កែវ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ
៤.ឈ្មោះ យុង សំនិត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ
៥.ឈ្មោះ សែម ហួតឡុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ
៦.ឈ្មោះ សែម ហួតឡៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ទាំង៤នាក់នេះ រស់នៅភូមិព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។
វត្ថុតាងចាប់យករួមមានម៉ូតូចំនួន០២គ្រឿង, ទូរស័ព្ចដៃ០២គ្រឿង, កាំភ្លើងកែច្នៃ០១ដើម គ្រាប់០៣គ្រាប់។
បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី ៕




ប្រភព៖ GRK News
- Share This Post:






