ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្មេងស្រីម្នាក់ មានជំងឺប្រហោងបេះដូងពីកំណើត បណ្តាលឱ្យពិបាកដកដង្ហើម ត្រូវបានក្រុមគ្រូពេទ្យគន្ធបុប្ផាភ្នំពេញ សង្គ្រោះជីវិតដោយជោគជ័យ

    BY Khmernote Media September 7, 2023
    ក្មេងស្រីម្នាក់ មានជំងឺប្រហោងបេះដូងពីកំណើត បណ្តាលឱ្យពិបាកដកដង្ហើម ត្រូវបានក្រុមគ្រូពេទ្យគន្ធបុប្ផាភ្នំពេញ សង្គ្រោះជីវិតដោយជោគជ័យ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុករបស់ Dr. Beat Richner បានឱ្យដឹងថា ក្មេងស្រី អាយុ ១២ឆ្នាំ មានជំងឺប្រហោងសន្ទះថតលើបេះដូងយ៉ងធំពីកំណើត បណ្តាលឲ្យពិបាកដកដង្ហើម ត្រូវបានក្រុមគ្រូពេទ្យគន្ធបុប្ផាភ្នំពេញ ជួយសង្គ្រោះបានដោយជោគជ័យ។

    តាមរយៈការបង្ហោះរបស់ Dr. Beat Richner បានឱ្យដឹងថា ក្មេងស្រីនេះ មកពីខេត្តកោះកុង មានជំងឺប្រហោងសន្ទះថតលើបេះដូងយ៉ងធំពីកំណើត (Large ASD) បណ្តាលឲ្យពិបាកដកដង្ហើមនិងរីកបេះដូង នាងត្រូវបានក្រុមគ្រូពេទ្យឯកទេសវះកាត់បេះដូងនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ជួយសង្រ្គោះដោយធ្វើការវះកាត់ភ្ជឹតប្រហោងបេះដូងបានជោគជ័យ ដែលជាករណីទី១៥៨៤ ។ ថ្ងៃនេះ ក្មេងស្រី បានជាសះស្បើយ ត្រឡប់ទៅផ្ទះវិញ ដោយស្នាមញញឹមជាមួយឪពុកម្តាយនាង។

    Dr. Beat Richner បានបន្ថែមថា រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង និងអរគុណមូលនិធិគន្ធបុប្ផាស្វីស និងមូលនិធិគន្ធបុប្ផាកម្ពុជា អរគុណចំពោះសប្បុរសជនគ្រប់ៗរូប ដែលតែងតែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ៕

    ប្រភព៖ Dr. Beat Richner

    Share This Post:
    MPO4D jitutoto mpo4d Mpoplay