ជូនដំណឹង! មន្ត្រីជំនាញអំពាវនាវដល់ពលរដ្ឋរស់នៅក្បែរតំបន់អាងទឹកតាម៉ុក ត្រូវប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកនៅទំនប់អាងបន្តហក់ឡើងខ្លាំង
- September 7, 2023
ខេត្តឧត្តរមានជ័យ៖ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានបញ្ជាក់ពីស្ថានភាពទឹកនៅទំនប់អាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ដោយសារមានភ្លៀងធ្លាក់នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងកម្រិត100,1mm បានបង្កឲ្យបរិមាណធារទឹកក្នុងអាងហក់ឡើងដល់កម្រិតកម្ពស់ប្រកាសឱ្យមានការប្រុងប្រយ័ត្ន3,81m នាម៉ោង៖៣០នាទីព្រឹក ថ្ងៃទី០៧ ខេកញ្ញា ឆ្នាំ២០២៣ អាស្រ័យហេតុនេះមន្ទីរសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរៗតំបន់អាងទឹកតាម៉ុក សូមមេត្តាមានការប្រុងប្រយ័ត្ន បើពុំមានភ្លៀងធ្លាក់បន្តនៅថ្ងៃនេះទេ ទឹក នឹងស្រកចុះវិញនាវេលាល្ងាចថ្ងៃនេះ។
សូមបញ្ជាក់ថា៖ កម្រិតកម្ពស់ឲ្យមានកាប្រុងប្រយត្ន័ 3,80m និង កម្រិតកម្ពស់ប្រកាសអាសន្ន 4,50m ៕







- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






