សូមប្រុងប្រយ័ត្ន! អាកាសធាតុនឹងកើនឡើងកំដៅជាបន្តបន្ទាប់រហូតដល់៤០អង្សារសេ
- February 28, 2019
យោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា សម្អាធទាបលើផ្ទៃដី នៅតែបន្តគ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែនៅរយៈកំពស់ខ្ពស់ (ចាប់ពី ៦០០-១៥០០ម៉ែត្រ) កម្ពុជាយើងទទួលឥទ្ធិពលពីជ្រលងសម្ពាធខ្ពស់ ហើយសំណើមបរិយាកាសមានការប្រែប្រួលខ្លាំង (ពី ៨៥-១០០% នៅពេលយប់ និងពេលព្រឹកព្រលឹម មកនៅត្រឹមតែពី ២០-៣០% នៅពេលថ្ងៃពេញពន្លឺ)។
លក្ខណៈបែបនេះនឹងធ្វើឲ្យ កំណួចខ្យល់ មិនអាចប្រមូលផ្តុំពពកទឹកបង្កជាភ្លៀងបាន ផ្ទុយទៅវិញវាជាលក្ខខណ្ឌសមប្រកបសម្រាប់ការកកើតឡើងនូវបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់។ ចំណែកឯសីតុណ្ហភាពអតិបរមា នឹងបន្តកើតឡើងបន្ថែមទៀត (ស្ថិតក្នុងរង្វង់ ៣៧,៥អង្សារសេ) ហើយសប្តាហ៍បន្ទាប់នឹងបន្តកើនឡើងជាលំដាប់រហូតដល់ ៤០-៤២អង្សារសេ នាខែមេសា-ឧសភា ខាងមុខ។

អត្ថបទ៖ សេម
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






