ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាឱ្យស្រាវជ្រាវវែកមុខ ចាត់វិធានការតាមផ្លូវច្បាប់ រកជនស្លៀកពាក់ស៊ីវិលមួយក្រុម ដេញកាក់ម៉ូតូប្រជាពលរដ្ឋ នៅសួនកោះពេជ្រ

    BY Khmernote Media September 8, 2023
    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាឱ្យស្រាវជ្រាវវែកមុខ ចាត់វិធានការតាមផ្លូវច្បាប់ រកជនស្លៀកពាក់ស៊ីវិលមួយក្រុម ដេញកាក់ម៉ូតូប្រជាពលរដ្ឋ នៅសួនកោះពេជ្រ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យស្រាវជ្រាវវែកមុខ ចាត់វិធានការតាមផ្លូវច្បាប់ រកជនស្លៀកពាក់ស៊ីវិលមួយក្រុម ដេញកាក់ម៉ូតូប្រជាពលរដ្ឋ នៅសួនកោះពេជ្រ។

    ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបំភ្លឺទាក់ទងនឹងការចុះផ្សាយរបស់សារព័ត៌មានមួយចំនួននៅពេលថ្មីៗនេះនូវចំណងជើងថាតើជាប៉ូលិស ឬពួកបន្លំចង់ធ្វើស៊ី ដែលមានជនស៊ីវិលមួយក្រុមដេញកាក់ម៉ូតូប្រជាពលរដ្ឋស្រែកឱ្យឈប់អះអាងថាជាប៉ូលិសខណ្ឌការពារសន្តិសុខសុំឆែកឆេរពីព្រោះម៉ូតូអត់មានផ្លាកលេខនៅចំណុចសួនកោះពេជ្រ កាលពីរាត្រីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ។

    ក្រោយពីទទួលបានព័ត៌មាននេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាឱ្យសមត្ថកិច្ចជំនាញតាមដានស្រាវជ្រាវដើម្បីវែកមុខចាត់វិធានការតាមផ្លូវច្បាប់ រកជនស្លៀកពាក់ស៊ីវិលមួយក្រុមនោះដែលបានកាក់ម៉ូតូគ្មានផ្លាកលេខ ពីព្រោះវាជាអំពើខុសច្បាប់៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay