ចំណោតលោកយាយម៉ៅ ត្រូវបាក់ស្រុត ដោយសារជំនន់ទឹកភ្លៀងហូរច្រោះនៅផ្លូវជាតិលេខ៤ សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បង្កើនការប្រុងប្រយ័ត្ន
- September 11, 2023
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅចំណោតលោកយាយម៉ៅ ត្រូវបានបាក់ស្រុត ដោយសារជំនន់ទឹកភ្លៀងហូរច្រោះ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចគ.ម ២២៤+០០៨ ក្នុងខេត្តព្រះសីហនុ។

បច្ចុប្បន្ននេះត្រូវបានក្រុមការងារជំនាញ ចុះដោះស្រាយ ទប់ស្កាត់ ចៀសវាងការបន្តស្រុត ដើម្បីធានាឱ្យការធ្វើចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ អាចប្រព្រឹត្តទៅបានដោយរលូន និងមានសុវត្ថិភាព។ សកម្មភាពចុះអន្តរាគមន៍ដោះស្រាយនេះ ត្រូវបានធ្វើឡើង នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ។ អាស្រ័យដូចនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបង្កើនការប្រុងប្រយ័ត្ន ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា ៕















ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT
- Share This Post:






