ប្រទេសសឹង្ហបុរីនឹងទិញយន្តហោះចម្បាំ F-35 ចំនួន ៤ ដោយ ៨គ្រឿង ផ្សេងទៀតកំពុងស្ថិតក្នុងការពិចារណា
លោករដ្ឋមន្ត្រីក្រសួងការពារជាតិ Ng Eng Hen បានប្រកាសនៅក្នុងសុន្ទរកថារដ្ឋមន្ត្រីក្រសួងការពារជាតិ (MINDEF) ក្នុងថ្ងៃសុក្រ ទី១ ខែមីនានេះថា ប្រទេសសិង្ហបុរីនឹងបញ្ជាទិញយន្តហោះចម្បាំង F-35 ចំនួន ៤គ្រឿង សម្រាប់ការសាកល្បងរបស់ពួកគេលើក ទី១ ជាមួយនឹងជម្រើសនៃការបញ្ជាទិញចំនួន ៨គ្រឿង បន្ថែមសម្រាប់ការសាកល្បងបន្ទាប់។
លោករដ្ឋមន្ត្រី Ng Eng Hen បាននិយាយថា MINDEF នឹងចេញលិខិតស្នើសុំ (LOR) ទៅសហរដ្ឋអាមេរិកទាក់ទងនឹងការទិញនេះ។ លោកបាននិយាយថា យើងនឹងស្នើសុំការទិញយន្តហោះចម្បាំង F-35 ចំនួន ៤គ្រឿង ជាលើកដំបូង ដោយមានជម្រើសការបញ្ជាទិញ ៨ទៀត ប្រសិនបើយើងសម្រេចចិត្តធ្វើការសាកល្បងបន្ត។ ដូចដែលតម្រូវដោយច្បាប់សហរដ្ឋអាមេរិកសម្រាប់ការលក់ យោធាសភាអាមេរិកត្រូវតែអនុម័តលើការលក់យន្តហោះ F-35 នេះ។ គួរឱ្យដឹងផងដែរថា F-35 មានតម្លៃប្រហែល ៩០លាន ទៅ ១១៥លានដុល្លារអាមេរិកក្នុងមួយគ្រឿង៕
អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia