ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រយ័ត្នឱ្យមែនទែនអ្នកញៀនកាហ្វេទាំងឡាយ! ស្រ្តីម្នាក់នេះផឹកកាហ្វេ ១ថ្ងៃ ១០ពែង ហើយលទ្ធផល មានឆ្អឹងដូចមនុស្សវ័យ ៦០ឆ្នាំ

    BY autoadmin March 2, 2019
    ប្រយ័ត្នឱ្យមែនទែនអ្នកញៀនកាហ្វេទាំងឡាយ! ស្រ្តីម្នាក់នេះផឹកកាហ្វេ ១ថ្ងៃ ១០ពែង ហើយលទ្ធផល មានឆ្អឹងដូចមនុស្សវ័យ ៦០ឆ្នាំ

    ការផឹកកាហ្វេគឺជារឿងសំខាន់សម្រាប់មនុស្សជាច្រើន ជាពិសេសនៅពេលព្រឹកនៅពេលដែលយើងមានអារម្មណ៍ថា មិនទាន់ស្វាងងងុយ។ ការផឹកកាហ្វេក្នុងបរិមាណសមរម្យវាពិតជាល្អដល់ការងារប្រចាំថ្ងៃរបស់អ្នក ប៉ុន្តែប្រសិនបើអ្នកផឹកហួសហេតុដូចករណីស្ត្រីម្នាក់នេះ វានឹងបង្កហានិភ័យឱ្យអ្នកវិញជាមិនខានឡើយ។

    ជាក់ស្ដែងស្ត្រីជាបុគ្គលិកការិយាល័យ វ័យ ៣០ឆ្នាំ ឈ្មោះ Han Xiao មកពីទីក្រុង Wuhan របស់ចិនម្នាក់នេះ គាត់តែងតែផឹកកាហ្វេនៅកំឡុងពេលធ្វើការងារប្រចាំថ្ងៃ ហើយក្នុងមួយថ្ងៃគាត់ផឹកកាហ្វេខ្មៅយ៉ាងហោចណាស់ក៏ ១០ពែង ដែរ។ មានថ្ងៃមួយគាត់មានបញ្ហា ក្អក មិនឈប់រយៈពេល ១០នាទី ប៉ុន្តែពេលនោះគាត់ក៏មិនចាប់អារម្មណ៍អ្វីដែរ លុះមកដល់ផ្ទះពេលដែលគាត់ចូលសម្រាន្ត គាត់មិនអាចប្រែខ្លួនបានឡើយ និងមានការឈឺចុកចាប់ផ្នែកទ្រូងជាខ្លាំង។

    ថ្ងៃបន្ទាប់គាត់បានមកមន្ទីរពេទ្យ ហើយក្រុមគ្រូពេទ្យក៏បានរកឃើញថា ឆ្អឹងជំនីទី ៣ ទី៤ និង ទី៥ របស់គាត់បានបាក់ ដោយសារគាត់ខំប្រឹង ក្អក ខ្លាំងពេក។ អ្នកស្រី Han Xiao មិនអស់ចិត្ត និងបានសួរពេទ្យបន្តអំពីមូលហេតុដែលធ្វើឱ្យគាត់បាក់ឆ្អឹងនេះ ហើយគ្រូពេទ្យក៏បានសួរគាត់ពីប្រវត្តិហេតុរបស់គាត់ដូចជា ទម្លាប់ការទទួលទានផ្សេងៗ។

    បន្ទាប់មកគ្រូពេទ្យបានរកឃើញថា អ្នកស្រី Han Xiao មានទម្លាប់ផឹកកាហ្វេដូចផឹកទឹកបែបនេះរយៈពេល ៧ឆ្នាំ មកហើយ។ ឆ្អឹងរបស់គាត់គឺដូចនឹងមនុស្សដែលមានអាយុ ៦០ឆ្នាំ ដោយសារគាត់ស្ថិតក្នុងដំណើរទៅកាន់ជំងឺពុកឆ្អឹង។ យ៉ាងណាក៏ដោយចំពោះជំងឺពុកឆ្អឹងនេះ គ្រូពេទ្យបានណែនាំថា ស្ត្រីដែលមានវ័យលើសពី ៤៥ឆ្នាំ គួរឧស្សាហ៍ទៅពិនិត្យឆ្អឹងឱ្យបានទៀងទាត់៕

    អត្ថបទ៖ លីដា
    ប្រភព៖ worldofbuzz

    Share This Post: