អ្នករត់កង់៣ និងរត់រ៉ឺកម៉កសណ្តោងនាំគ្នាទៅសិក្សាវគ្គបណ្តុះបណ្តាល ដែលមន្ទីរបានរៀបចំឡើងជាពិសេសឲ្យ
- March 2, 2019
កាលពីពេលថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ឲ្យមន្ទីរសាធារណការ និងដឹកជញ្ចូនរាជធានីភ្នំពេញ រៀបចំបើកវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់អ្នកបើកបរត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ដោយឥតគិតថ្លៃ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ធានាបាននូវសុវត្ថិភាពដល់អ្នកដំណើរ និងដឹកជញ្ចូនរាជធានីភ្នំពេញ និងដើម្បីឲ្យការធ្វើចរាចរស្របតាមច្បាប់ចរាចរណ៍ផ្លូវគោក។
បន្ទាប់ពីដឹងពីដំណឹងវគ្គបណ្តុះបណ្តាលនេះ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ គេឃើញមានបងប្អូនអ្នកបើកបរត្រីចក្រយានយន្ត និងទោចក្រយានយន្តរុឺម៉កសណ្តោង ចំនួន ១,៤៥នាក់បានចូលរួម។
គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងជារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង០៨ និង០០នាទីព្រឹក ដល់ម៉ោង ១៧ និង០០នាទីល្ងាច និងមានរយៈពេល០២ខែ គិតចាប់ពីថ្ងៃសៅរ៍ ទី០២ ខែមីនា ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅអង្គភាពផ្តល់បណ្ណបើកបរយានយន្ត នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ផ្លូវលេខ ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕


អត្ថបទ៖ សេម
រូបភាព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
- Share This Post:













