PR

មន្ទីរព្យាបាលធ្មេញ អាយ អិម អាយ ប្រារព្វខួប ២៥ឆ្នាំ នៃបដិវត្តន៍ការផ្តល់សេវាកម្មទន្តសាស្ត្រនៅកម្ពុជា

BY
Naren
October 2, 2023

រាជធានីភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣៖ ដើម្បីអបអរសាទរខួបលើកទី ២៥ឆ្នាំ ក្នុងវត្តមានរបស់ខ្លួននៅកម្ពុជា មន្ទីរព្យាបាលធ្មេញ អាយ អិម អាយ ដែលជាមន្ទីរព្យាបាលធ្មេញឈានមុខគេលំដាប់ស្តង់ដារអន្តរជាតិ បានប្តេជ្ញាចិត្តបន្តផ្តល់សេវាកម្មទន្តសាស្ត្រប្រកបដោយគុណភាព សោភណភាព និងភាពយកចិត្តទុកដាក់បំផុតជូនដល់អតិថិជនជាតិនិងអន្តរជាតិ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើបនិងចុងក្រោយបំផុត និងការផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះ។

ក្នុងឱកាសដ៍វិសេសវិសាលនេះ មន្ទីរព្យាបាលធ្មេញ អាយ អិម អាយក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនរបស់ខ្លួន ជាមួយនឹងការផ្តល់ជូនការពិនិត្យសុខភាពមាត់ធ្មេញ ដោយឥតគិតថ្លៃសម្រាប់អតិថិជន ២៥០ នាក់ដំបូង ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ ក៏ដូចជាការបញ្ចុះតម្លៃរហូតដល់ ២៥ ភាគរយ លើសេវាកម្មដាក់ឫស្រោបធ្មេញរហ័ស (៥ម៉ោង) និងពត់តម្រង់ធ្មេញដោយប្រើ Giko Aligners (បច្ចេកវិទ្យា ពីប្រទេសជប៉ុន)

ការប្តេជ្ញាដើម្បីស្នាមញញឹមដោយភាពជឿជាក់

ជាមួយនឹងការថែទាំ និងការផ្តល់សេវាកម្មជូនដល់អតិថិជនរហូតដល់ជាង ២ម៉ឺន ៥ពាន់នាក់កន្លងមក មន្ទីរព្យាបាលធ្មេញ អាយ អិម អាយ ប្តេជ្ញាធ្វើបច្ចុប្បន្នភាពជំនាញទន្តសាស្ត្ររបស់ខ្លួនជាមួយនឹងឧបករណ៍ និងសម្ភារៈកម្រិតស្តង់ដារខ្ពស់ ដើម្បីផ្តល់នូវគុណភាពការថែទាំសុខភាពមាត់ធ្មេញដ៏ល្អបំផុតនៅកម្ពុជា។ ទន្ទឹមនឹងនោះ ក្រុមការងារ និងទន្តបណ្ឌិតជំនាញរបស់មន្ទីរព្យាបាលធ្មេញ អាយ អិម អាយ ក៏បានធ្វើសកម្មភាពសហការគ្នាក្នុងការងារសប្បុរសធម៌ រួមទាំងការចែករំលែកចំណេះដឹងសុខភាពមាត់ធ្មេញដល់សិស្សានុសិស្សនៅសាលារដ្ឋ សាលាឯកជន និងអន្តរជាតិ ទាំងនៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ ព្រមទាំងតាមស្ថាប័ន ស្ថានទូត និងអង្គការផ្សេងៗផងដែរ។

ចក្ខុវិស័យរបស់លោកទន្តបណ្ឌិត ឃុត មី ស្ថាបនិកមន្ទីរព្យាបាលធ្មេញ អាយ អិម អាយ

យោងតាមលោកទន្តបណ្ឌិត ឃុត មី ស្ថាបនិកមន្ទីរព្យាបាលធ្មេញ អាយ អិម អាយ គោលដៅចំបងរបស់លោកគឺបន្តពង្រឹងការអនុវត្តផ្នែកទន្តសាស្ត្រឱ្យល្អបំផុត សម្រាប់តម្រូវការរបស់អតិថិជន ដែលទន្តបណ្ឌិត និង បុគ្គលិកម្នាក់ៗគឺជាអ្នកជំនាញខាងសុខភាពមាត់ធ្មេញដែលមានសមត្ថភាពខ្ពស់ ហើយមន្ទីរព្យាបាលធ្មេញ អាយ អិម អាយ នឹងក្លាយជាកន្លែងដែលអតិថនទទួលបានការថែទាំដ៏ល្អបំផុត។

លោកទន្តបណ្ឌិតបានថ្លែងថា៖ «ចក្ខុវិស័យរបស់យើងគឺការបង្កើនគុណភាពជីវិតជាមួយនឹងស្នាមញញឹមប្រកបដោយភាពជឿជាក់ជូនដល់អតិថិជន។ ការថែរក្សាសុខភាពមាត់ធ្មេញរបស់មន្ទីរព្យាបាលធ្មេញ អាយ អិម អាយគឺផ្ដោតទៅលើគុណភាព និងការយកចិត្តទុកដាក់ខ្ពស់។ សេវាកម្មទាំងអស់ ត្រូវបានផ្តល់ជូនដោយភាពរួសរាយរាក់ទាក់ ការគិតគូរ និងថែទាំយ៉ាងដិតដល់និងពោរពេញវិជ្ជាជីវៈ។ ក្រុមទន្តបណ្ឌិតរបស់យើងមានជំនាញខ្ពស់ និងមានឯកទេសខាងផ្នែកទន្តសាស្ត្រមិនថាក្នុងការថែទាំធ្មេញ ការស្តារសុខភាពមាត់ធ្មេញ និងសេវាកម្មពត់ឫលើកសម្រស់មាត់ធ្មេញ។ ពួកគាត់ធ្វើការដោយវិជ្ជាជីវៈពេញលេញ និងការយកចិត្តទុកដាក់ចំពោះអតិថិជនគ្រប់រូប។»

លោកទន្តបណ្ឌិត ឃុត មី ក៏បានលើកឡើងដែរថា ការពិនិត្យសុខភាពមាត់ធ្មេញឱ្យបានទៀងទាត់ គឺជាកត្តាចាំបាច់សម្រាប់ការថែរក្សាសុខភាពមាត់ធ្មេញ ក៏ដូចជាសុខភាពទូទៅ។ ក្រៅពីការជួយយើងឱ្យជៀសផុតពីបញ្ហា និងការចំណាយដែលអាចកើតមានដោយសារបញ្ហាមាត់ធ្មេញ ការត្រួតពិនិត្យជាប្រចាំក៏ជួយការពារការពុកធ្មេញ ជំងឺអញ្ចាញធ្មេញ និងមហារីកមាត់ធ្មេញផងដែរ។ ការពិនិត្យសុខភាពជាប្រចាំក្នុងរយៈពេលវែង អាចនឹងជួយសន្សំសំចៃពេលវេលា និងការចំណាយរបស់យើងគ្រប់ៗគ្នា។

វិសាលភាពនៃសេវាកម្មរបស់មន្ទីរព្យាបាលធ្មេញ អាយ អិម អាយ

ជាមួយនឹងទីតាំងពីរសាខាក្នុងរាជធានីភ្នំពេញ សេវាកម្មចំបងរបស់មន្ទីរព្យាបាលធ្មេញ អាយ អិម អាយ រួមមាន៖ ការដាំបង្គោលក្នុងធ្មេញ ការស្រោបធ្មេញ ការពុតធ្មេញ ការដាក់ធ្មេញ ការលាប fluoride vanish ជួយឱ្យធ្មេញរឹងមាំ និងការព្យាបាលឫសធ្មេញ។ បច្ចុប្បន្ន មន្ទីរព្យាបាលធ្មេញ អាយ អិម អាយ កំពុងប្រើប្រាស់បច្ចេកវិទ្យាថ្មី និងចុងក្រោយ ដែលត្រូវបានគេហៅថា Laser Fox ។ Laser Fox ជាឧបករណ៍ទន្តសាស្ត្រពហុមុខងារ ដែលអាចព្យាបាលជំងឺមាត់ធ្មេញជាច្រើនប្រភេទ ដោយមិនមានការហូរឈាម ការឈឺចាប់ និងគ្មានបាក់តេរី ១០០ ភាគរយ រួមជាមួយនឹងគុណភាពខ្ពស់បំផុត ហើយ បច្ចេកវិទ្យានេះគឺជួយកាត់បន្ថយការឈឺចាប់បានមួយកម្រិតធំ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការបស់គ្លីនិក www.imidentalclinic.com និង ផេកហ្វេសប៊ុក www.facebook.com/IMIDentalClinic

អំពីមន្ទីរព្យាបាលធ្មេញ អាយ អិម អាយ
បើកដំណើរការនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៧ មក មន្ទីរព្យាបាលធ្មេញ អាយ អិម អាយ គឺជាមន្ទីរព្យាបាលធ្មេញ ឈានមុខគេលំដាប់ស្តង់ដារអន្តរជាតិក្នុងប្រទេសកម្ពុជា ដែលបានប្តេជ្ញាចិត្តក្នុងការផ្តល់នូវគុណភាពសេវាកម្មទន្តសាស្ត្រដ៏ល្អបំផុតជាមួយនឹងបច្ចេកវិទ្យាទំនើប។ មន្ទីរព្យាបាលធ្មេញ អាយ អិម អាយ ខិតខំសម្រេចបាននូវឧត្តមភាពនៃសេវាកម្មទន្តសាស្ត្រទំនើប។ មន្ទីរព្យាបាលធ្មេញ អាយ អិម អាយ តែងតែធ្វើបច្ចុប្បន្នភាពជំនាញទន្តសាស្ត្រប្រកបដោយវិជ្ជាជីវៈ ជាមួយនឹងឧបករណ៍ និងសម្ភារៈទន្តសាស្ត្រកម្រិតខ្ពស់ ដើម្បីផ្តល់នូវសេវាកម្មគុណភាពមាត់ធ្មេញល្អបំផុតនៅកម្ពុជា។ ជាមួយនឹងការថែទាំដ៏ល្អ ទន្តបណ្ឌិត និងក្រុមការងារដែលមានបទពិសោធន៍ខ្ពស់ មន្ទីរព្យាបាលធ្មេញ អាយ អិម អាយ បានផ្តល់សេវាកម្មដើម្បីបំពេញរាល់តម្រូវការរបស់អតិថិជនគ្រប់រូប។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់ជួប៖
១. សាខាធំ
អាសយដ្ឋាន៖ https://bit.ly/3oZydzp
023 212 909 / 012 66 55 33 / 016 55 33 66
២.សាខាទួលគោក
អាសយដ្ឋាន៖ https://bit.ly/3mq4d1U
023 232 909 / 077 86 66 75 / 099 39 56 82

Share This Post: