ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្យុះកំបុតត្បូងសម្លាប់មនុស្ស ១៤នាក់ និងបង្កការខូចខាតទ្រព្យសម្បត្តិជាច្រើន ក្នុងរដ្ឋ Alabama អាមេរិក

    BY autoadmin March 4, 2019
    ព្យុះកំបុតត្បូងសម្លាប់មនុស្ស ១៤នាក់ និងបង្កការខូចខាតទ្រព្យសម្បត្តិជាច្រើន ក្នុងរដ្ឋ Alabama អាមេរិក

    យ៉ាងហោចណាស់មនុស្ស ១៤នាក់ បានស្លាប់នៅក្នុងភាគអាគ្នេយ៍នៃ Alabama កាលពីថ្ងៃអាទិត្យ ខណៈដែលខ្យល់ព្យុះមួយបានវាយប្រហារមកកាន់រដ្ឋមួយនេះ។ ការស្លាប់នេះគឺស្ថិតនៅក្នុងតំបន់ Lee County ដែលមានចំងាយប្រហែល ៦០ម៉ាយ ភាគឦសាននៃទីក្រុង Montgomery របស់រដ្ឋ Alabama ហើយចំនួនអ្នកស្លាប់ត្រូវគេរំពឹងថានឹងកើនឡើង។ នេះបើយោងតាមក្រុមមន្ត្រីបានរាការណ៍ឱ្យ The Associated Press។

    ក្រុមមន្ត្រីសង្គ្រោះបន្ទាន់មិនបានចេញសេចក្តីលម្អិតអំពីជនរងគ្រោះនោះទេ ប៉ុន្តែភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនៅ Lee County បាននិយាយថា ការខូចខាតនេះបានកើតឡើងដំបូងនៅក្បែរទីក្រុង Beauregard រដ្ឋ Alabama ដែលយ៉ាងហោចណាស់មានមនុស្ស ២នាក់ បានស្លាប់។ យ៉ាងណាក៏ដោយក្រុមមន្ត្រីក៏បានចូលរួមរំលែកទុក្ខគ្រួសារសព និងកំពុងបន្តការជួយសង្គ្រោះ៕

    https://youtu.be/dMRIBoB690Q

    អត្ថបទ៖ លីដា
    ប្រភព៖ abcnews

    Share This Post:
    MPO4D jitutoto mpo4d Mpoplay