ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសច្បាស់ៗថា រដ្ឋាភិបាលនឹងបន្តមិនយកភាស៊ីចំពោះការលក់ដូររបស់ប្រជាពលរដ្ឋ តាមកញ្ច្រែង កញ្ជើ ល្អី នៅតាមផ្សារនានាទូទាំងប្រទេស

    BY Liny Chan October 3, 2023
    សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសច្បាស់ៗថា រដ្ឋាភិបាលនឹងបន្តមិនយកភាស៊ីចំពោះការលក់ដូររបស់ប្រជាពលរដ្ឋ តាមកញ្ច្រែង កញ្ជើ ល្អី នៅតាមផ្សារនានាទូទាំងប្រទេស

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ បានប្រកាសយ៉ាងច្បាស់ៗថា រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តថាមិនបង្កើតពន្ធថ្មី និងបន្តមិនយកពន្ធលើអ្វី ដែលមិនធ្លាប់យកពន្ធពីមុនៗមកនោះទេ ហើយភាស៉ីលើអ្នកលក់ដូរតូចតាច លក់តាមកញ្ជើ ល្អី តាមផ្សារនានាទូទាំងប្រទេស ក៏បន្តមិនយកដែរ។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសបន្តចុះជួបកម្មករជិត ២ម៉ឺននាក់ទៀត ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣។

    សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «ខ្ញុំសុំបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ នូវការប្តេជ្ញាចិត្ត និងគោលនយោបាយបន្តទៀត របស់គណបក្សប្រជាជន ទៅលើការមិនយកពន្ធ ទី១ យើងនឹងបន្តមិនយកពន្ធលើដីកសិកម្ម ដីស្រែជាលក្ខណៈគ្រួសារ របស់ប្រជាពលរដ្ឋទេ, ទី២ យើងមិនយកពន្ធលើសម្ភារកសិកម្មទេ, ទី៣ យើងមិនយកពន្ធ លើកសិផលកសិកម្មទេ, យើងមិនយកពន្ធអចលនទ្រព្យ ដែលមានតម្លៃថោកជាង ១០០លានរៀល ឬ២ ៥០០០ដុល្លារទេ អីចឹងបងប្អូនទិញផ្ទះថោកជាងនេះ មិនជាប់ពន្ធទេ ហើយពន្ធប្រថាប់ត្រា បើមានការទិញលក់អចលនទ្រព្យ ក្រោម៧ម៉ឺនដុល្លារ មិនយកពន្ធទេ យើងបន្តមិនយកពន្ធនេះ ហើយពន្ធប្រថាប់ត្រា ដោយការផ្ទេរទ្រព្យ ពីឪពុកម្តាយមកកូន ពីយាយតាមកកូនចៅ ប្តីមកប្រពន្ធ សម្រាប់អំណោយមួយលើក ឬមរតកនោះ យើងនឹងបន្តមិនយកពន្ធទេ, ពន្ធផ្លូវទោចក្រយានយន្តដែលជាម៉ូតូ ឬកង់បី រដ្ឋក៏មិនយកពន្ធដែរ នេះហើយក្រៅពីមិនបង្កើតពន្ធថ្មី រដ្ឋក៏បន្តប្តេជ្ញាចិត្តមិនយក នូវអ្វីដែលយើងមិនបានយកដែរ និងបន្តមិនយកតៅទៀត សូមឱ្យច្បាស់រឿងពន្ធនេះ»។

    សម្តេចបន្តទៀតថា «ការលុបបំបាត់ភាស៉ី ការបង់ភាស៉ីថ្លៃផ្សេងៗ ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋ តាមកញ្ច្រែង កញ្ជើ ល្អី នៅតាមផ្សារនានាទូទាំងប្រទេស រដ្ឋបន្តមិនយកភាស៉ីនេះទេ។ កន្លងទៅមានការជ្រួលច្របល់ នៅផ្សារខ្លះបារម្ភពីរឿងយកភាស៉ីតាម កញ្ជើ ល្អី កញ្ច្រែង អត់ទេ រដ្ឋគ្មានគោលនយោបាយយកទេ អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវមើលប្រយ័ត្នមានគេទៅយក គឺខុសហើយ»៕

    អត្ថបទ៖ លីនី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay