សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា កូនខ្មែរមិនប្រាកដថាចាញ់ កូនអាមេរិក ឬកូនសិង្ហបុរីទេ សំខាន់ការបណ្ដុះបណ្ដាល
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ តុលា ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព” ។

នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កូនខ្មែរមិនប្រាកដថាចាញ់ កូនអាមេរិក ឬកូនសិង្ហុបុរីទេ សំខាន់ការបណ្ដុះបណ្ដាល។
សម្ដេចធិបតី បានមានប្រសាសន៍ថា៖ « កូនខ្មែរកើតនៅសង្កាត់មាត់ញក នៅរតនគិរី មិនប្រាកដថា រៀនចាញ់កូនខ្មែរ ដែលកើតនៅរាជធានីភ្នំពេញនោះទេ បើឱ្យឱកាសរៀនដូចគ្នា ដាក់នៅថ្នាក់ជាមួយគ្នា យកមេរៀនមករៀនជាមួយគ្នា។ កូនខ្មែរក៏មិនប្រាកដថាចាញ់ កូនអាមេរិកាំង កូនសិង្ហបុរីដែរ ដែលយើងចេញទៅប្រកួតបានមេដាយមាស ឱ្យតែមានលទ្ធភាព មានឱកាស ចឹងភារកិច្ចរបស់រដ្ឋភិបាលត្រូវបង្កើតឱកាស ហើយតម្រង់ទិសឱ្យចំ សិស្សក៏អ៉ីចឹង គ្រូក៏អ៉ីចឹង»៕


អត្ថបទ៖ លីនី