សិល្បករដែលជាម្ចាស់ MOMO បានបំផ្លាញតុក្កតានោះចោល និងបានប្រកាសថា វាស្លាប់រហូតហើយ
សិល្បករជនជាតិជប៉ុនម្នាក់ ដែលនៅពីក្រោយរូបភាពដ៏គួរឱ្យរន្ធត់ «Momo» បាននិយាយថា គាត់បានបំផ្លាញតុក្កតានោះរួចហើយ និងបានប្រកាសថា៖ «Momo បានស្លាប់ហើយ» ។ នេះបើយោងតាមសិល្បករលោក Keisuke Aisawa ឬ Keisuke Aiso គាត់មានអារម្មណ៍ថា គាត់ត្រូវតែ «ទទួលខុសត្រូវ» ចំពោះឪពុកម្តាយ និងក្មេងៗនៅជុំវិញពិភពលោក ដែលមានការភ័យខ្លាចមកលើ «Momo» បន្ទាប់ពីកុមារជាច្រើនទទួលរងការភ័យខ្លាចតាមរយៈ «Momo Challenge» ។
សិល្បករម្នាក់នេះត្រូវបានគេឱ្យដឹងថា មានអាយុ ៤៦ឆ្នាំ ដែលគាត់បានបង្កើតស្នាដៃសិល្បៈផ្សេងៗអស់រយៈពេលជាង ២០ឆ្នាំ មកហើយ និងមានស្ទូឌីយោនៅជាយទីក្រុងតូក្យូ។ តុក្កតា Momo ដែលមានលក្ខណៈស្គមកំព្រឹង និងភ្នែកលាន ត្រូវបានប្រើប្រាស់ដោយអ្នកលេងអ៊ីនធឺណែត (prankster) យកទៅធ្វើជា Momo challenge នេះ មិនមែនជារូបគាត់នោះទេ។ គាត់បានបន្ថែមថា ជាការពិតតុក្កតានេះ គាត់មិនមានបំណងចង់ឱ្យមានដល់សព្វថ្ងៃនោះឡើយ។
តុក្កតានេះដំបូងឡើយគឺមានឈ្មោះថា «Mother Bird» និងត្រូវបានបង្ហាញនៅក្នុង សិល្បៈរន្ធត់ Vanilla Gallery ទីក្រុងតូក្យូ សម្រាប់ក្រុមហ៊ុនជប៉ុនពិសេសៗបានទស្សនា។ ហើយក្រោយមកក៏មានការប្រើប្រាស់តុក្កតានេះ ដោយពួក prankster និងបង្ហើតជា Momo challenge បង្កការភ័យក្លាចរហូតមក។ វាបានធ្វើឱ្យជាប់ទាក់ទិននឹងរឿងកាលពីឆ្នាំមុន ដែលបានបណ្តាលឱ្យក្មេងស្រីអាយុ ១២ឆ្នាំម្នាក់ ស្លាប់នៅប្រទេសអាហ្សង់ទីន ប៉ុន្តែប៉ូលិសបាននិយាយថា គ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីចាត់វិធានការ៕

អត្ថបទ៖ លីដា
ប្រភព៖ nextshark