ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្សជិត ៥,០០០នាក់ តម្រង់ជួរគ្នា ដើម្បីចូលរួមស្វែងរកអ្នកបរិច្ចាគដែលមានកោសិកាត្រូវគ្នាជាមួយនឹងកុមារាវ័យ ៥ឆ្នាំ ដែលមានជំងឺមហារីកឈាម

    BY autoadmin March 5, 2019
    មនុស្សជិត ៥,០០០នាក់ តម្រង់ជួរគ្នា ដើម្បីចូលរួមស្វែងរកអ្នកបរិច្ចាគដែលមានកោសិកាត្រូវគ្នាជាមួយនឹងកុមារាវ័យ ៥ឆ្នាំ ដែលមានជំងឺមហារីកឈាម

    មនុស្សជិត ៥,០០០នាក់ បានតម្រង់ជួរគ្នាព្យាយាមចង់ធ្វើជាអ្នកបរិច្ចាគកោសិកា (stem cells) ដើម្បីជួយសង្គ្រោះជីវិតក្មេងប្រុសម្នាក់ អាយុ ៥ឆ្នាំ ដែលមានជំងឺមហារីក។ ក្មេងប្រុសម្នាក់នោះត្រូវបានគេឱ្យដឹងថា ឈ្មោះ Oscar Saxelby-Lee មកពីទីក្រុង Worcester ប្រទេសអង់គ្លេស។ កុមារម្នាក់នេះបានបំផុសឱ្យមនុស្សចំនួនសរុបទាំងអស់ ៤,៨៥៥នាក់ ទៅចូលរួមពិនិត្យមើលកោសិការបស់ពួកគេថា តើត្រូវគ្នាជាមួយកុមារា ឬអត់!?

    ជាការពិតក្រុមវេជ្ជបណ្ឌិតបាននិយាយថា ក្មេងប្រុសម្នាក់នេះគឺមានពេលរយៈពេលតែ ៣ខែ ប៉ុណ្ណោះដើម្បីរកអ្នកបរិច្ចាគ ដើម្បីព្យាបាលជំងឺមហារីកឈាម (lymphoblastic leukemia) របស់គេ។ Oscar បានទទួលការព្យាបាលដោយសារធាតុគីមីរួចមកហើយ តាំងពីត្រូវបានគេធ្វើរោគវិនិច្ឆ័យកាលពី ខែធ្នូ ប៉ុន្តែគាត់នឹងត្រូវការការព្យាបាលកាន់តែល្អជាងនេះ ដើម្បីជៀសវាងជំងឺមហារីកនេះ។ ឪពុកម្តាយរបស់ Oscar មានការព្រួបារម្ភខ្លាំងណាស់ ពួកគេខ្លាចមិនអាចរកឃើញអ្នកបរិច្ចាគដែលមានកោសិកាត្រូវគ្នាជាមួយកូនប្រុសរបស់ពួកគេ ប៉ុន្តែដំណឹងនេះបានលេចឮដល់មនុស្សជាច្រើន។

    ក្រោយមកក្រុមមនុស្សទាំងនោះក៏បានមកចូលរួមនៅក្នុងកម្មវិធីស្វែងរកអ្នកបរិច្ចាគ នៅឯសាលាមតេយ្យ Pitmaston ដែលជាសាលា Oscar កំពុងតែរៀនផ្ទាល់។ ចំនួនមនុស្សដែលចូលរួមសរុបទាំងអស់ ៤,៨៥៥នាក់ ដែលវាជាចំនួនមិនធ្លាប់មាន ដោយចំនួនច្រើនបំផុតពីមុនគឺ ២,២០០នាក់។ វាជាកំណត់ត្រាដ៏ច្រើនបំផុត​នៃអ្នកចូលរួមបរិច្ចាគ ហើយពួកយើងសង្ឃឹមថា Oscar នឹងឆាប់ជាសះស្បើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post: