តោះអ្នកនៅភ្នំពេញ! ភ្ជុំធំនេះមកផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល មានការបញ្ចុះតម្លៃរហូតដល់៧០%
- BY
- Naren
- October 14, 2023
រាជធានីភ្នំពេញ៖ ចំណេញលើចំណេញក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងអបអរខួបគំរប់១ឆ្នាំរបស់ផ្សារ ទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលមានការបញ្ចុះតម្លៃរហូតដល់ ៧០% លើហាងជាច្រើន ជាពិសេសនោះមានឱកាសឈ្នះរង្វាន់យ៉ាងសន្ធឹកសន្ធាប់ថែមទៀតផង។
![]()
សម្រាប់បងប្អូនដែលនៅភ្នំពេញ មិនបានធ្វើដំណើរទៅស្រុក ឬកំសាន្តតាមខេត្តនានានោះ អាចមកកំសាន្តហ្សបភីងជាមួយគ្រួសារបែបចំណេញៗនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាមួយការបញ្ចុះតម្លៃរហូតដល់ ៧០% ពីហាងជាច្រើន មានទាំងការតាំងពិព័រណ៍ទំនិញបញ្ចុះតម្លៃ និង ការតុបតែងរៀបចំបែបបុណ្យភ្ជុំបិណ្ឌដែលបងប្អូនអាចមកថតរូបលេងកំសាន្តថែមទៀតផង។ ក្រៅពីហ្សបភីងកំសាន្តនោះសម្រាប់ភោជនីយដ្ឋានវិញគឺនៅតែបើកដំណើរការលក់ធម្មតាជាមួយប្រូម៉ូសិនជាច្រើនដូចជា៖ ប្រូម៉ូសិន១ថែម១ នៅ Misigga BBQ & Hot Pot , Signature Cocktail ទិញ 1 ថែម 1 និង Craft Beer ទិញ 1 ថែម 1 នៅ Cambodia Mastercraft, ទិញក្ដាម ឬត្រីចាប់ពី1គីឡូបញ្ចុះតម្លៃ 11% នៅBong Crab, ទទួលបានសាវឡុងប៉ាវពិសេសរាល់ការចំណាយចាប់ពី60$ Paradise Dynasty, ទិញ១ +1$ ថែម១ ចំពោះគ្រប់ប្រភេទភេសជ្ជៈកាហ្វេទាំងអស់នៅ Masao , កម៉្មង់ ម្ហូប ១ចានទទួលបានម្ហូប ១ចានទៀតក្នុងតម្លៃត្រឹមតែ 1$ ប៉ុណ្ណោះនៅផ្កាខ្ញី និងប្រូម៉ូសិននៅហាងជាច្រើនទៀត។ ដូចនេះកុំភ្លេចនាំក្រុមគ្រួសារមកហ្សបភីងនារដូវភ្ជុំបិណ្ឌនេះទាំងអស់គ្នានៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។



កាន់តែពិសេសទៅទៀតនោះរាល់ការចំណាយចាប់ពី៥០ដុល្លារឡើងទៅក្នុងថ្ងៃតែមួយលោកអ្នកនឹងទទួលបានកាតកោសផ្សងសំណាងមួយភ្លាមៗដែលរង្វាន់មានដូចជា៖ មួកការពារ, កាតាប, ធុងទឹកកក, ភួយ និងរង្វាន់ជាច្រើនទៀត សំខាន់គឺកោសភ្លាម ឈ្នះភ្លាម ដូររង្វាន់បានភ្លាមៗតែម្ដង។ អ្វីដែលកាន់តែរំជើបរំជួលនោះគឺរាល់ចុងសន្លឹកកាតកោស ផ្សងសំណាងដែលបានបំពេញ ឈ្មោះនឹងពត៌មាននោះក៏មានជាការចាប់ឆ្នោតផ្សងសំណាងដែលរង្វាន់មានដែលរង្វាន់មានដូចជា៖រថយន្ត Mitsubishi,ទូរស័ព្ទទំនើប iPhone 15 Pro Max, ទូទឹកកក, Air pod សេរីថ្មី, ម៉ាស៊ីអាំងស្ងួត, ប៉ាស JBL, ប័ណ្ណទឹកប្រាក់ និងរង្វាន់ពិសេសជាច្រើនផ្សេងទៀតថែមទៀត។

រង្វាន់ទាំងអស់នេះកំពុងរងចាំលោកអ្នកនៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល មកហ្សបភីងជាមួយក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ទទួលបានទាំងភាពសប្បាយរីករាយ និងរង្វាន់ត្រឡប់ទៅវិញថែមទៀតផង៕
ទំនាក់ទំនងជួលទីតាំងសម្រាប់រៀបចំកម្មវិធីនានា នៅផ្សារទំនើប ជីប ម៉ុង ទាំងបីសាខា៖
– លេខទូរស័ព្ទ៖ 066 401 222
– តេលេក្រាម៖ 066 401 222 (@AmKeolong)
– អ៊ីមែល៖ keolong.am@chipmong.com
ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាង សូមទំនាក់ទំនងទៅកាន់លេខ៖
– លេខទូរស័ព្ទ៖ 093 922 888/ 085 922 888/ 066 922 888(ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល)
– លេខទូរស័ព្ទ៖ 090 558 822 (ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល)
– លេខទូរស័ព្ទ៖ 067 666 248 (ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល)
– តេលេក្រាម ជីប ម៉ុង រីថែល: https://t.me/Chipmongretails
- Share This Post:






