សេវាកម្មធនាគារ Preferred៖ ជម្រើសប្រតិបត្តិការហិរញ្ញវត្ថុ បង្ហាញពីឧត្តមភាពដ៏អស្ចារ្យរបស់លោកអ្នក
- BY
- Naren
- October 16, 2023
ការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃដោយមិនចាំបាច់រង់ចាំយូរ និងកាន់តែមានភាពងាយស្រួល នៅពេលដែលលោកអ្នកជ្រើសរើសដៃគូហិរញ្ញវត្ថុដែលអាចផ្តល់ជូននូវសេវាកម្មដ៏ល្អឥតខ្ចោះ និងដំណោះស្រាយដ៏មានប្រសិទ្ធភាព ប្រកបដោយភាពបត់បែន និងសុវត្ថិភាពខ្ពស់ ដូចជាសេវាកម្មធនាគារ Preferred របស់ធនាគារ ជីប ម៉ុង ដែលផ្តល់ជូនលោកអ្នកនូវអាទិភាពពិសេស រួមជាមួយប្រធានផ្នែកទំនាក់ទំនងផ្ទាល់ខ្លួន ប្រកបដោយវិជ្ជាជីវៈក្នុងការប្រឹក្សា និងដោះស្រាយរាល់បញ្ហាហិរញ្ញវត្ថុផ្សេងៗ ស្របតាមគោលដៅ និងតម្រូវការរបស់លោកអ្នក។ លោកអ្នកនឹងទទួលបានអាទិភាពពិសេសក្នុងការចូលប្រើកន្លែង VIP Lounge ដែលមាននៅសាខាថ្មី របស់ធនាគារ ជីប ម៉ុង គឺសាខា ជីប ម៉ុង ថោវើរ ដែលមានកន្លែងអង្គុយដ៏ប្រណីតប្រកបដោយផាសុកភាព និងឯកជនភាព ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុផ្សេងៗ។ ធនាគារ ជីប ម៉ុង ផ្តោតសំខាន់លើការផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុដែលត្រឹមត្រូវ ជាពិសេសធ្វើយ៉ាងណាឱ្យប្រតិបត្តិការហិរញ្ញវត្ថុរបស់លោកអ្នកគឺកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស ចំណេញពេលវេលារបស់លោកអ្នក។

ម្ចាស់គណនី Preferred ទាំងអស់នឹងទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ ២.៥% ក្នុងមួយឆ្នាំ ហើយថែមទាំងអាចជ្រើសរើសលេខគណនីតាមតម្រូវការ ដូចជាលេខហ៊ុងស៊ុយ លេខទូរស័ព្ទ លេខថ្ងៃខែឆ្នាំកំណើត ឬ លេខសំណាងរបស់លោកអ្នក បានដោយឥតគិតថ្លៃ។ បន្ថែមពីនេះ ទទួលបានសៀវភៅមូលប្បទានបត្រ និងកាត VISA ប្រភេទ Platinum ដោយឥតគិតថ្លៃ ភ្ជាប់ជាមួយនឹងភាពបត់បន់ ដែលអាចធ្វើប្រតិបត្តិការបានចំនួនច្រើនដង និងទំហំទូទាត់សាច់ប្រាក់ធំ ស្របតាមតម្រូវការរបស់លោកអ្នក។
លើសពីនេះ ម្ចាស់គណនីគ្រាន់តែបង្ហាញកាតនិមិត្តសម្គាល់អតិថិជន Preferred នៅក្នុង Chip Mong Bank App លោកអ្នកអាចរីករាយក្នុងការទទួលយកអត្ថប្រយោជន៍ពិសេសៗជាច្រើន រួមមានការប្រើប្រាស់កន្លែងរង់ចាំដ៏ប្រណីត Airport Plaza Premium Lounge នៅពេលលោកអ្នកធ្វើដំណើរ នៅតាមព្រលានយន្តហោះជុំវិញពិភពលោក រួមទាំងការបញ្ចុះតម្លៃពិសេសនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ និងហាងល្បីៗជាច្រើនផ្សេងទៀត។
បើកគណនី Preferred របស់លោកអ្នកថ្ងៃនេះ ដើម្បីទទួលយកបទពិសោធន៍ធនាគារដែលល្អឥតខ្ចោះជាមួយ អត្ថប្រយោជន៍ដ៏សម្បូរបែបនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកលេខទូរស័ព្ទ៖ ០៨១ / ០៦៦ ៨១១ ៩១១។
VIP Lounge ដែលស្ថិតនៅធនាគារ ជីប ម៉ុង សាខាជីប ម៉ុង ថោវើរ បើកបម្រើសេវាកម្មអតិថិជនរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤ល្ងាច។ សម្រាប់ទីតាំងសាខា ជីប ម៉ុង ថោវើរ៖ https://maps.app.goo.gl/WFvnAt2ms8isP8iF9
- Share This Post:






