ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» ដែលជាមន្ទីរពេទ្យជាតិធំជាងគេរបស់កម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

    BY Liny Chan October 24, 2023
    «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» ដែលជាមន្ទីរពេទ្យជាតិធំជាងគេរបស់កម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

    នៅព្រឹកថ្ងៃអង្គារ ទី២៤​ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ​ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យ​អនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យ»។

    មន្ទីរពេទ្យ «តេជោសន្តិភាព» គឺជាមន្ទីពេទ្យដ៏ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលមានអគារចំនួន ១១អគារ ក្នុងនោះរួមមាន អគាររដ្ឋបាលនិងផ្គត់ផ្គង់ អគារស្នាក់នៅសម្រាប់បុគ្គលិក អគារសម្រាកព្យាបាលនិងសង្គ្រោះបន្ទាន់ អគារសម្រាកព្យាបាលជំងឺកម្រិតធ្ងន់ H1និងH2 អគារសម្រាកព្យាបាលកម្រិតស្រាល H3 H4 H5 H6 និងH7 ដែលមានសមត្ថភាពទទួលអ្នកជំងឺបានចំនួន ៩,៤៩៦គ្រែ។

    សូមបញ្ជាក់ដែរថាមន្ទីរពេទ្យនេះ បានរៀបចំពិធីក្រុងពាលីតាមបែបសាសនាក្នុងការសង់សាង កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើផ្ទៃដីប្រមាណ ៧.៥៨ហិកតា ជាប់វិថីឈ្នះឈ្នះ ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សង់សាងដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC.Co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ៕

    ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
    រូបភាព៖ BTV Cambodia
    អត្ថបទ៖ លីនី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay