ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា មន្ទីរពេទ្យរដ្ឋជាកន្លែងសង្គ្រោះជីវិតអ្នកជំងឺ ជាទីពឹងរបស់ពលរដ្ឋ និងស្នើឱ្យប្រធានមន្ទីរពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ យកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះការព្យាបាលអ្នកជំងឺ នៅគ្រប់កន្លែងទាំងអស់

    BY Liny Chan October 24, 2023
    សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា មន្ទីរពេទ្យរដ្ឋជាកន្លែងសង្គ្រោះជីវិតអ្នកជំងឺ ជាទីពឹងរបស់ពលរដ្ឋ និងស្នើឱ្យប្រធានមន្ទីរពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ យកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះការព្យាបាលអ្នកជំងឺ នៅគ្រប់កន្លែងទាំងអស់

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា មន្ទីរពេទ្យរដ្ឋជាកន្លែងសង្គ្រោះជីវិតអ្នកជំងឺ ជាទីពឹងរបស់ពលរដ្ឋ និងស្នើឱ្យប្រធានមន្ទីរពេទ្យ វេជ្ជបណ្ឌិត គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ សូមយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះការព្យាបាលអ្នកជំងឺ នៅគ្រប់កន្លែងទាំងអស់ មិនថាអ្នកជំងឺស្ថិតនៅកម្រិតណា ឬមកពីមជ្ឈដ្ឋានណានោះទេ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះនៅព្រឹកថ្ងៃអង្គារ ទី២៤​ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ​ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យ​អនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យ»។

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រសាសន៍ថា៖ ​«ខ្ញុំសូមស្នើឲ្យប្រធានមន្ទីរពេទ្យ វេជ្ជបណ្ឌិត គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ សូមយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះការព្យាបាលអ្នកជំងឺ នៅគ្រប់កន្លែងទាំងអស់ មិនថាអ្នកជំងឺស្ថិតនៅកម្រិតណា ឬមកពីមជ្ឈដ្ឋានណានោះទេ ហើយចំពោះការយកចិត្ដទុក្ខដាក់ខ្ពស់បំផុត ដល់ការព្យាបាលអ្នកជំងឺនេះ មិនមែនសម្រាប់តែមន្ទីរពេទ្យជាតិ តេជោសន្ដិភាពនោះទេ គឺសម្រាប់ក្រសួងសុខាភិបាល និងគ្រប់បណ្ដាមន្ទីរពេទ្យ មណ្ឌលសុខភាព និងប៉ុស្ដិ៍សុខភាពគ្រប់កម្រិតទាំងអស់ សូមបង្កើនការយកចិត្ដទុកដាក់បំផុត ដល់ការពង្រឹងគុណភាពនៃការផ្ដល់សេវាសុខាភិបាលរបស់ខ្លួន ទៅដល់ប្រជាជនគ្រប់ៗរូបទាំងអស់។ ជាពិសេសយើងត្រូវធានាថា មន្ទីរពេទ្យរដ្ឋ គឺជាកន្លែងដែលសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ ប្រកបដោយគុណធម៌ មេត្ដាធម៌ និងជាទីពឹង ដ៏គួរជាទីទុក្ខចិត្ដរបស់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស»។

    ឆ្លៀតក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ដើម្បីឱ្យសិមិទ្ធផលទាំងពីរដែលបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃនេះ ឱ្យបានជោគជ័យ គឺមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ប្រព្រឹត្ដទៅជាមន្ទីរពេទ្យមួយដែលដើរតួនាទីដ៏សំខាន់ក្នុងការជួយសុខភាពប្រជាពលរដ្ឋ ជាពិសេសការអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយ ដែលយើងដាក់ចេញនៅទីនេះ នូវកម្មវិធីការផ្ដល់សុខភាពឆ្ពោះទៅកាន់ការគ្របដណ្ដប់សុខាភិបាល។ កិច្ចការទាំងអស់នេះត្រូវមានការងារចំនួន៣ គឺទី១៖ ត្រូវមានផែនការគ្រប់ជ្រុងជ្រោយ, ទី២៖ ត្រូវមានវិធានការអនុវត្ដឱ្យបានច្បាស់លាស់​ និងទី៣៖ គឺយន្ដការសម្រាប់ការអនុវត្ដប្រកបដោយសមត្ថភាព និងប្រសិទ្ធភាព៕​

    អត្ថបទ៖ លីនី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay