ព័ត៌មានជាតិ

សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ដណ្តើមបានមេដាយសរុបចំនួន ២១គ្រឿង ក្នុងព្រឹត្តិការណ៍ AFG Open Tournament 2023 នៅទីក្រុងបាងកក

BY
Khmernote Media
October 25, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានឱ្យដឹងថា សហព័ន្ធបានបញ្ជូនអត្តពលិកចំនួន ១៦រូប ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ AFG Open Tournament ដោយដណ្តើមបានមេដាយសរុបចំនួន ២១គ្រឿង។

សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាមានកិត្តិយស និងក្តីរំភើបរីករាយ សូមជម្រាបជូនអំពី លទ្ធផលនៃការប្រកួតរបស់យើងក្នុងព្រឹត្តិការណ៍ AFG Open Tournament ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យ Rangsit ទីក្រុងបាងកក ប្រទេសថៃ។

AFG Open គឺជាព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូដ៏មានកិត្យានុភាពរបស់ប្រទេសប្រេស៊ីល ដែលមានអត្តពលិកចូលរួមប្រកួតប្រមាណជាង ៩០០នាក់ មកពី ៤៤ប្រទេស។ ជាមួយគ្នានេះសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានបញ្ជូនអត្តពលិកចំនួន ១៦រូប ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ដោយដណ្តើមបានមេដាយសរុបចំនួន ២១គ្រឿង។

ការសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់នេះគឺជាផ្នែកមួយនៃការត្រៀមខ្លួនដើម្បីឆ្ពោះទៅការប្រកួតSea Games ឆ្នាំ២០២៥ , Asian Games ឆ្នាំ២០២៦ និងជាពិសេសគឺការត្រៀមខ្លួនរបស់កីឡាករថ្នាល របស់យើងដើម្បី ចូលរួមប្រកួតក្នុង Asian Youth Games ឆ្នាំ2029 ដែលយើងនឹងធ្វើជាម្ចាស់ផ្ទះ៕

ប្រភព៖ Ju-Jitsu Federation of Cambodia – សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា

Share This Post: