ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃមានច្បាប់ឱ្យជនរងគ្រោះដែលរងទុក្ខនឹងជំងឺ ធ្វើបណ្តាំអំពីបំណងប្រាថ្នាការស្លាប់របស់ខ្លួន

    BY autoadmin March 6, 2019
    ថៃមានច្បាប់ឱ្យជនរងគ្រោះដែលរងទុក្ខនឹងជំងឺ ធ្វើបណ្តាំអំពីបំណងប្រាថ្នាការស្លាប់របស់ខ្លួន

    អគ្គលេខាធិការក្រុមប្រឹក្សាសុខាភិបាលលោក Itthaporn Kanachareon បាននិយាយកាលពីម្សិលមិញថា ជាការពិតប្រទេសថៃមិនបានធ្វើការចាក់ថ្នាំឱ្យស្លាប់ដោយគ្មានការឈឺចាប់ (euthanasia) ឬជួយធ្វើអត្តឃាត ឱ្យស្របច្បាប់ដូចប្រទេសដទៃនោះទេ ប៉ុន្តែកថាខណ្ឌទី ១២ នៅក្នុងច្បាប់សុខភាពជាតិបានចែងថា បុគ្គលម្នាក់អាចធ្វើសេចក្តីលាយលក្ខណ៍ជាអក្សរ ដែលរៀបរាប់លម្អិតអំពីបំណងប្រាថ្នាខ្លួន ដើម្បីពួកគេបានចែកឋានទៅតាមធម្មជាតិ និងដោយសន្តិភាព។

    យ៉ាងណាក៏ដោយវាមិនច្បាស់ទេថា ថៃនឹងអាចអនុវត្តច្បាប់ការចាក់ថ្នាំឱ្យស្លាប់ (euthanasia) ដោយសារតែហេតុផលមួយចំនួនដូចជា៖ តើអ្នកមានជំងឺបែបណាដែលគួរតែនឹងធ្វើបែបនេះ និងប្រព័ន្ធធានារ៉ាប់រងជីវិតរបស់ពួកគេ។ ប៉ុន្តែថៃមានច្បាប់ ដែលអ្នកជំងឺអាចបដិសេធការព្យាបាល ឬការសង្គ្រោះ ដែលនឹងមិនមានលទ្ធផល ឬគ្រាន់តែអាចពន្យាពេលមួយគ្រាដល់ពួកគេ។

    ជាក់ស្តែងមានករណីមួយដែលបុរសជនជាតិថៃវ័យ ៤០ឆ្នាំ គាត់មានជំងឺមហារីកខួរក្បាល គាត់មានការឈឺចាប់ជាខ្លាំងកំឡុងពេលគាត់នៅរស់។ ដោយសារតែថៃគ្មានច្បាប់ euthanasia មួយនេះ គាត់ក៏សម្រេចចិត្តទៅប្រទេសស្វីស ដើម្បីទទួលយកការចាក់ថ្នាំឱ្យស្លាប់ និងបញ្ចប់ការឈឺចាប់របស់គាត់។ ទាក់ទិននឹងបញ្ហាចម្រូងចម្រាសនេះ ពួកយើងក៏មិនទាន់មានពត៌មានលំអិតថា ថៃនឹងមានច្បាប់នេះនៅថ្ងៃអនាគត ឬយ៉ាងណា ប៉ុន្តែអ្វីដែលយើងអាចដឹងបានពេលនេះគឺ បុគ្គលនីមួយៗមានសិទ្ធិមិនទទួលយកការព្យាបាល ឬសង្គ្រោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ nationmultimedia

    Share This Post: