ហ្គេមបែបបាញ់ប្រហារដ៏ល្បីល្បាញរបស់ក្រុមហ៊ុន Epic Games គឺ Fortnite Battle Royale នឹងអនុញ្ញាតឲ្យលេងលើ iPhone និង iPad ក្នុងពេលដ៏ខ្លីខាងមុខ (មានវីដេអូ)
- March 10, 2018
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Epic Games បានប្រកាសថា ពួកគេនឹងនាំមកជូនអ្នកចូលចិត្តលេងហ្គេមទាំងអស់នូវហ្គេមបែបបាញ់ប្រហារដែលកំពុងល្បីល្បាញខ្លាំងគឺ Fortnite Battle Royale ឲ្យលេងបាននៅលើស្មាតហ្វូនទាំង iPhone និង iPad។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ក្រុមហ៊ុន Epic បានសន្យាថា ពួកគេនឹងផ្ដល់ជូនអ្នកលេងនូវមុខងារ មាតិកា និងការអភិវឌ្ឍប្រចាំសប្ដាហ៍នៃហ្គេម Fortnite Battle Royale នេះដូចគ្នាទៅនឹងកុំព្យូទ័រ Mac, PlayStation 4 និង Xbox One ដែរ។
គួរបញ្ជាក់ផងដែរថា ហ្គេមនេះត្រូវបានបណ្ដាញអ៊ីនថឺណេតតភ្ជាប់ដើម្បីលេង ហើយសម្រាប់តម្រូវការម៉ាស៊ីនគឺចាប់ពី iPhone 6s ឡើងមក។ ចំពោះ iPad វិញគឺ iPad mini 4, iPad Pro, iPad Air 2 និងគ្រប់បណ្ដាម៉ូដែល iPad ឆ្នាំ2017 ទាំងអស់ ដែលមានប្រព័ន្ធដំណើរការ iOS 11។
ប្រភព៖ idownloadblog
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង










