ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានមោទនភាពចំពោះ កីឡាប្រដាល់ជាតិ និងអន្តរជាតិ ដែលបានខិតខំប្រកួតប្រជែងយ៉ាងស្វិតស្វាញ​ ក្នុងស្មារតីកីឡានិងមិត្តភាព

BY
Khmernote Media
November 7, 2023

រាជធានភ្នំពេញ៖ នៅយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារ ដោយសម្តេច មានមោទនភាពចំពោះ កីឡាប្រដាល់ជាតិ និងអន្តរជាតិ ដែលបានខិតខំប្រកួតប្រជែងយ៉ាងស្វិតស្វាញ​ ក្នុងស្មារតីកីឡានិងមិត្តភាព។

តាមរយៈការបង្ហោះសំណេររបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «កាលពីយប់មិញ​ ខ្ញុំ​ ក៏ដូចជាប្រជាពលរដ្ឋខ្មែរជាច្រើនបានតាមដានការប្រកួតប្រដាល់គុនខ្មែរដែលរៀបចំដោយទូរទស្សន៍​ កាលពីយប់មិញ​ ខ្ញុំ​ ក៏ដូចជាប្រជាពលរដ្ឋខ្មែរជាច្រើនបានតាមដានការប្រកួតប្រដាល់គុនខ្មែរដែលរៀបចំដោយទូរទស្សន៍​ TOWN»។

សម្ដេចធិបតី បានអបអរសាទរ និងកោតសរសើរចំពោះកីឡាករខ្មែរ និងកីឡាករបរទេសទាំងអស់ ដែលបានខិតខំប្រកួតប្រជែងយ៉ាងស្វិតស្វាញ​ ក្នុងស្មារតីកីឡានិងមិត្តភាព។

លទ្ធផលឈ្នះចាញ់ គឺជារឿងធម្មតាសម្រាប់កីឡាករ។ អ្វីដែលសំខាន់ គឺកីឡាករ​ទាំងអស់ ពិតជាបានប្រឹងប្រែងប្រកួតអស់ពីកម្លាំងកាយចិត្ត​ និងបញ្ចេញនូវបច្ចេកទេស​ និងទេពកោសល្យរៀងៗខ្លួន ក្នុងការប្រកួតនោះ ប្រកបដោយស្មារតីមិត្តភាព ការគោរពគ្នាទៅវិញទៅមក និងប្រកបដោយវិជ្ជាជីវៈ។ ជាពិសេស សម្ដេចធិបតី បានបញ្ជាក់ថា«ខ្ញុំមានមោទនភាពចំពោះកីឡាប្រដាល់គុនខ្មែរ និងកីឡាករខ្មែររបស់យើងគ្រប់រូប ក្នុងនោះរួមមាន៖ កីឡាករ ព្រំ សំណាង (រុំ សំណាង), ធឿន ធារ៉ា, រឿង សោភ័ណ្ឌ, ផល សោភ័ណ្ឌ, បឺត សង្ឃឹម និង កីឡាករ ឈុត សេរីវណ្ណថង»៕

ប្រភព​៖ ក្រសួងព័ត៌មាន

Share This Post: