ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អរគុណដល់វិនិយោគិនចិន ដែលជួយបកស្រាយ និងពន្យល់ដល់មហាជន ជុំវិញការព្រួយបារម្ភរឿងអសុវត្ថិភាពនៅក្រុងព្រះសីហនុ ដែលកើតឡើងដោយសាររឿង «No More Bet»

    BY Liny Chan November 7, 2023
    សម្ដេចធិបតី ហ៊ុន ម៉ាណែត អរគុណដល់វិនិយោគិនចិន ដែលជួយបកស្រាយ និងពន្យល់ដល់មហាជន ជុំវិញការព្រួយបារម្ភរឿងអសុវត្ថិភាពនៅក្រុងព្រះសីហនុ ដែលកើតឡើងដោយសាររឿង «No More Bet»

    នៅក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករជាង ១ម៉ឺន ៥ពាន់នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់វិនិយោគិនចិន តំបន់សេដ្ឋកិច្ចពិសេសចេជាង ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលពួកគាត់បានជួយបកស្រាយពន្យល់ និងបំភ្លឺដល់មតិមហាជនមួយចំនួន នៅប្រទេសចិន ដែលគាត់ព្រួយបារម្ភពីសុវត្ថិភាព ព្រោះមានរឿងចិន «No More Bet» និយាយពី អសុវត្ថិភាពនៅក្រុងព្រះសីហនុ។

    សម្ដេចបានមានប្រសាសន៍ថា៖ «កាលខ្ញុំទៅប៉េកាំងលើកមុន ជួបជាមួយបងប្អូន ពីតំបន់សេដ្ឋកិច្ចពិសេស ចេជាង ហ្នឹងតែម្ដង ទៅចិនមានមតិមហាជនមួយចំនួន គាត់ព្រួយបារម្ភពីសុវត្ថិភាព ព្រោះមានរឿងចិនមួយគាត់ថា កំពង់សោមអសុវត្ថិភាព ចិនគេភ័យ ដល់ក្រុមហ៊ុនវិនិយោគនៅនេះ គាត់ឡើងនិយាយ គាត់ថា អត់ទេ! គាត់ធ្វើការនៅហ្នឹងរាល់ថ្ងៃ បុគ្គលិករបស់គាត់មកពីចិនក៏មាន អត់មាននរណាភ័យផងហ្នឹង ហើយគាត់បានទៅប្រាប់គេទៀត អ៉ីចឹង! សូមអរគុណណាស់ ចំពោះជំនឿទុកចិត្ត ហើយអរគុណណាស់ចំពោះការបន្ត ជួយយកអាសារ និងបន្តបង្កើតការងារ ផ្ដល់ការយកចិត្តទុកដាក់ទៅលើ ជីវភាពរស់នៅ និងសុវត្ថិភាពការងារ និងបរិស្ថានការងារជូនបងប្អូន »។

    ជាមួយគ្នានោះ សម្តេចបានគូសបញ្ជាក់ថា «សូមបន្តជឿទុកចិត្ត និងពង្រីកការវិនិយោគជាបន្ថែមទៀត រដ្ឋាភិបាលនឹងខិតខំជួយ ហើយក៏នឹងខិតខំបន្តទាក់ម៉ូយមកវិនិយោគថែមទៀត»៕

    អត្ថបទ៖ លីនី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay