ព័ត៌មានជាតិ

សមត្ថកិច្ច ឃាត់ខ្លួនស្រ្តីដែលលេងល្បែងស៊ីសង«ឆ្នោតវៀតណាម»ខុសច្បាប់ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យា

BY
Khmernote Media
November 8, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២០៖១៥នាទីយប់ក្រោយពីទទួលបានព័ត៌មានថា មានករណីទំនាស់គ្នានៅក្នុងផ្សារ រន្ទះបាញ់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្លាមនោះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បាននាំស្រ្តីចាក់ឆ្នោតឈ្មោះ វណ្ណលី ហេង មកសាកសួរ និងអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់ ឆ្នោតវៀតណាម។

ស្ត្រីខាងលើនោះក៏ធ្វើសម្ភាសន៍ជាមួយសារព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីការតវ៉ាចាក់ឆ្នោតត្រូវចំនួន២០០០រៀល តែមេកន្ទុយលេខមិនបើកលុយឱ្យ ទើបខឹងធ្វើការផ្សព្វផ្សាយព័ត៌មាននេះ ចំណែកមេកន្ទុយលេខដែលលួចកត់កន្ទុយលេខ បានរត់គេចខ្លួនបាត់ និងចាក់សោរទ្វារផ្ទះ មុនពេលសមត្ថកិច្ចចុះត្រួតពិនិត្យដល់ទីកន្លែង។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកម្ចាស់ផ្ទះខាងលើ ដើម្បីអនុវត្តតាមនីតិវិធី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: