មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសបារាំង នឹងផ្ដល់ការព្យាបាល និងវះ-កាត់ជំងឺសួតជូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែវិច្ឆិកានេះ
- November 9, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីជូនដំណឹង ដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា មជ្ឈមណ្ឌលឯកទេសជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសបារាំង AIR Khmer នឹងផ្ដល់ជូនការពិនិត្យពិគ្រោះ ព្យាបាល និងវះកាត់ជំងឺសួត (វិបត្តិផ្លូវដង្ហើម ស្ទះផ្លូវដង្ហើមពេលគេង រលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ហើមសួត ដុំសាច់ក្នុងសួត ) ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ជ្រាបជាព័ត៌មាន ៕

ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






