ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឧត្តមសេនីយ៍ត្រី អេង ហ៊ី បកស្រាយរឿងបុគ្គលមួយរូប យកឯកសណ្ឋានកងរាជអាវុធ ថតវីដេអូច្រៀងបង្ហោះនៅលើបណ្ដាញសង្គម បង្កឱ្យមានការយល់ច្រឡំពីសាធារណជន

    BY Khmernote Media November 13, 2023
    ឧត្តមសេនីយ៍ត្រី អេង ហ៊ី បកស្រាយរឿងបុគ្គលមួយរូប យកឯកសណ្ឋានកងរាជអាវុធ  ថតវីដេអូច្រៀងបង្ហោះនៅលើបណ្ដាញសង្គម បង្កឱ្យមានការយល់ច្រឡំពីសាធារណជន

    រាជធា​នីភ្នំពេញ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបកស្រាយរឿងបុគ្គលម្នាក់ បានស្លៀកពាក់ឯកសណ្ឋានជាកងរាជអាវុធ ចេញវីដេអូច្រៀងចម្រៀងបង្ហោះ នៅលើបណ្ដាញសង្គម បង្កឱ្យមានការយល់ច្រឡំពីសាធារណជន។

    តាមរយៈការបកស្រាយរបស់ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសូមជម្រាបជូនសាធារណជននិងអ្នកសារព័ត៌មានជ្រាបថា៖

    ១-បុគ្គលនេះមិនមានឈ្មោះក្នុងក្របខណ្ឌកងរាជអាវុធហត្ថទេ។

    ២-ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្តាយរបស់បុគ្គលនេះ បានទូរស័ព្ទមកសុំទោសនិងប្រាប់ខ្ញុំបាទថា កូនរបស់គាត់ស្រលាញ់ការងារកងរាជអាវុធហត្ថខ្លាំងពេក ប៉ុន្តែគាត់គ្រាន់តែស្លៀកពាក់ថតប៉ុណ្ណោះ មិនបានស្លៀកពាក់ទៅប្រព្រឹត្តអំពើល្មើសច្បាប់ទេ។ គាត់សុំពេលវេលាពីខ្ញុំបាទ ដើម្បីនាំកូនរបស់គាត់មកសុំទោសផ្ទាល់។

    ៣-មាត្រា ៦១៦_ បទប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា (ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពីមួយសែនរៀលទៅមួយលានរៀន)។ អំពើប្រើប្រាស់ជាសាធារណៈ ដោយគ្មានសិទ្ធិនូវសម្លៀកបំពាក់ ឯកសណ្ឋាន អត្តសញ្ញាណបណ្ណ សញ្ញាសម្គាល់យានយន្ដនគរបាល ឬយោធា មានភាពប្រហាក់ប្រហែលគ្នានឹងសម្លៀកបំពាក់ ឯកសណ្ឋាន អត្តសញ្ញាណបណ្ណ សញ្ញាសម្គាល់ ឬយានយន្ដនគរបាល ឬយោធា ដែលនាំឱ្យមានការភ័ន្តច្រឡំក្នុងស្មារតីនៃសាធារណជន។

    ៤-អនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យធ្វើការអប់រំបុគ្គលនេះនិងឱ្យលុបចោលនូវការបង្ហោះនោះ។

    ប្រភព៖ GRK News

    Share This Post:
    MPO4D jitutoto mpo4d Mpoplay