សមត្ថកិច្ចឃាត់ចាប់រថយន្ត ១គ្រឿង រកឃើញសាច់បង្កក ប្រហិត ស្លាបមាន់គ្មានគុណភាពចំនួន ៨៧០០គីឡូក្រាម ដឹកមកពីប្រទេសថៃ
- November 16, 2023
ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវេលាម៉ោង១៨ និង៤០នាទី ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបាត់ដំបង ឃាត់ចាប់រថយន្ត១គ្រឿង ម៉ាក SSANGYONG ISTANA ជាប្រភេទរថយន្តដឹកអ្នកដំណើ១៥កៅអី ស្លាកលេខភ្នំពេញ២AE-៨១៥៧ ពណ៌ទឹកប្រាក់ ដឹកផលិតផលមានដើមកំណើតពីសត្វមាន៖

– ស្លាបមាន់ និងកោះមាន់ចំនួន ៣៥០ថង = ៤២០០គីឡូក្រាម
– ប៉ាតតេចំនួន ៤០០ថង = ២០០០គីឡូក្រាម
– ប្រហិត(ហតដក)ចំនួន ៥០០ថង = ២៥០០គីឡូក្រាម។
សរុបទាំងអស់ចំនួន = ៨៧០០គីឡូក្រាម។ ឃាត់នៅភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។ រថយន្តខាងលើនេះបានដឹកផលិតផលមានដើមកំណើតពីសត្វមកពីប្រទេសថៃ តាមច្រកដូង(ឡែម) ស្រុកកំរៀង ខេត្តបាត់ដំបង ឆ្ពោះទៅលក់ចែកចាយនៅក្នុងក្រុងបាត់ដំបងដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕












ប្រភព៖ Sarat Hun
- Share This Post:






