PR

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បញ្ចេញ KIZZ ជាភេសជ្ជៈប៉ូវកម្លាំងថ្មី ទាំងប្លែក និងទាន់សម័យ

BY
Naren
November 16, 2023

(ភ្នំពេញ)៖ KIZZ ជាភេសជ្ជៈប៉ូវកម្លាំងថ្មីរបស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រចាំឆ្នាំ២០២៣ បន្ទាប់ពីភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី។ ភេសជ្ជៈប៉ូវកម្លាំង KIZZ រសជាតិម៉ុងតុល បានចេញរូបរាងជាផ្លូវការ និងមានវត្តមានលក់នៅទីផ្សារទូទាំងប្រទេសកម្ពុជាហើយ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។

ក្នុងពិធីសម្ពោធ ភេសជ្ជៈប៉ូវកម្លាំង KIZZ រសជាតិម៉ុងតុល របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា លាង ម៉េង ដែលជាសហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ខ្មែរ ប៊ែវើរីជីស និងបុគ្គលិកគ្រប់ជាន់ថ្នាក់ រួមទាំងតំណាងចែកចាយរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

ភេសជ្ជៈប៉ូវកម្លាំង KIZZ នឹងក្លាយជាតម្រូវការថ្មីរបស់អតិថិជន ព្រោះតែមានភាពខុសប្លែកពីគេនោះគឺការរចនា KIZZmoji ចំនួន៣៦ នៅលើកំប៉ុង ទាក់ទាញភ្នែក សក្តិសមបំផុតសម្រាប់មនុស្សសម័យថ្មី ជាពិសេសរសជាតិឆ្ងាញ់ ត្រជាក់ជាប់មាត់ អារម្មណ៍ស្រស់ស្រាយ ជួយសម្រួលបំពង់ក ថែមទៀតផង។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានធ្វើឱ្យអតិថិជន និងតំណាងចែកចាយមានការភ្ញាក់ផ្អើល ដោយការបញ្ចេញផលិតផលភេសជ្ជៈប៉ូវកម្លាំង KIZZ ថ្មីនេះនៅលើទីផ្សារ ក្រុមហ៊ុនក៏បានប្រកាសពីការដាក់រង្វាន់ធំៗច្រើនមែនទែនដូចជា រថយន្ត Toyata Raize រង្វាន់ម៉ូតូ Honda Beat និងលុយសុទ្ធជាច្រើនលានរៀល មានរង្វាន់ជារៀងរាល់ខែតែម្តង។

ក្នុងថ្ងៃសម្ពោធនេះផ្ទាល់ អ្នកឧកញ៉ា លាង ម៉េង និងថ្នាក់ដឹកនាំ រួមជាមួយ បុគ្គលិករបស់ ខ្មែរ ប៊ែវើរីជីស បាននាំគ្នាចុះទីផ្សារផ្ទាល់ ដើម្បីណែនាំផលិតផលថ្មី ភេសជ្ជៈប៉ូវកម្លាំង KIZZ រសជាតិម៉ុងតុល ជូនដល់អតិថិជនថ្ងៃដំបូង ដោយឃើញថាក្នុងថ្ងៃនោះ ផលិតផលថ្មីនេះទទួលបានការចាប់អារម្មណ៍ និងកោតសរសើរខ្លាំងពីសំណាក់ សាធារណជន និងបងប្អូនអាជីវករ។

ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនមួយដែលវិនិយោគដោយសហគ្រិនខ្មែរ១០០% និងមានការទទួលស្គាល់ពីស្ថាប័នអន្តរជាតិ និងជាក្រុមហ៊ុនតែមួយដែលទទួលបានមេដាយមាសច្រើនជាងគេបំផុតនៅកម្ពុជា ចំនួន ៣៣មេដាយ លើការបញ្ជាក់ពីគុណភាពផលិតផល។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានផលិតផលជាច្រើន ដូចជា CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ, ទឹកក្រូចអាយស៍ IZE, ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី, ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល, និង ទឹកពិសារកម្ពុជា ហើយផលិតមួយទៀតនៅចុងឆ្នាំគឺភេសជ្ជៈប៉ូវកម្លាំង KIZZ រសជាតិម៉ុងតុល នេះ៕

Share This Post: