ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គណៈកម្មាការចំពោះកិច្ច ដាក់ឱ្យដំណើរការប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ ករណីប្រជាពលរដ្ឋជួបបញ្ហា ឬជួបភាពមិនប្រក្រតីណាមួយនៅពេលចេញ-ចូលតាមច្រកព្រំដែន

    BY Khmernote Media November 17, 2023
    គណៈកម្មាការចំពោះកិច្ច ដាក់ឱ្យដំណើរការប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ ករណីប្រជាពលរដ្ឋជួបបញ្ហា ឬជួបភាពមិនប្រក្រតីណាមួយនៅពេលចេញ-ចូលតាមច្រកព្រំដែន

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរ តាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្តីពីការដាក់ឱ្យដំណើរការប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ ដើម្បីដោះស្រាយបញ្ហាពលករខ្មែរ ចេញ-ចូល តាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា។

    គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរ តាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា (គ.ច.ព.ក) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន ឬ ពលករខ្មែរ ដែលធ្វើដំណើរចេញ ចូលតាមច្រកព្រំដែនទាំងអស់មេត្តាជ្រាបថា គណៈកម្មការ គ.ច.ព.ក បានរៀបចំប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ ដែលមានមធ្យោបាយសម្រាប់ទំនាក់ទំនងដូចខាងក្រោម៖

    – លេខទូរស័ព្ទ Hotline : ១២៤៤ (ដោយឥតគិតថ្លៃ)
    – តេលេក្រាម (Telegram) : ០៩៧ ៥៥៥ ១២៤៤

    អាស្រ័យហេតុនេះ ចំពោះសាធារណជន ឬ បងប្អូនពលករខ្មែរទាំងឡាយ ដែលមានបំណង ចង់ផ្តល់ព័ត៌មាន ឬ សំណូមពរផ្សេងៗ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងពេលធ្វើដំណើរចេញ ចូល និងឆ្លងកាត់ ព្រំដែនកម្ពុជា សូមទាក់ទងមកគណៈកម្មការ គ.ច.ព.ក តាមប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ខាងលើនេះ ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    Share This Post:
    MPO4D jitutoto mpo4d Mpoplay