ថៃនឹងហាមឃាត់ការសេពគ្រឿងស្រវឹង មុន និងកំឡុងពេលបោះឆ្នោត រយៈពេល ២ ចុងសប្តាហ៍ជាប់ៗគ្នា
ប្រទេសថៃបានប្រកាសថា នឹងហាមឃាត់ការផឹកគ្រឿងស្រវឹងរយៈពេល ២ ចុងសប្តាហ៍ (ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) ពោលគឺមុនថ្ងៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ដែលនឹងប្រារព្ធនៅថ្ងៃទី ២៤ ខែមីនា ខាងមុខនេះ និងកំឡុងពេលបោះឆ្នោតផ្ទាល់។ ថ្ងៃអាទិត្យ ទី១៧ ខែមីនា គឺជាថ្ងៃមុនការរៀបចំបោះឆ្នោត ហើយការលក់ និងចែកចាយគ្រឿងស្រវឹង នឹងត្រូវបានហាមឃាត់ចាប់ពីម៉ោង ៦ល្ងាច ថ្ងៃសៅរ៍ ទី១៦ ខែមីនា រហូតដល់ម៉ោង ៦ល្ងាច ថ្ងៃអាទិត្យ ទី១៧ ខែមីនា។ ថ្ងៃទី ២៣ និង ២៤ ខែមីនា ដែលជាថ្ងៃបោះឆ្នោតក៏នឹងត្រូវអនុវត្តបែបនេះដូចគ្នា។
លោក Pol Col Jarungwit Phumma អគ្គលេខាធិការគណៈកម្មាធិការបោះឆ្នោតរបស់ថៃបាននិយាយថា យ៉ាងណាក៏ដោយអាពាហ៍ពិពាហ៍ និងពិធីជប់លៀង -ល- នៅតែអាចរៀបចំបាននៅក្នុងកាលបរិច្ឆេទទាំងនេះ ប៉ុន្តែពួកគេនឹងមិនត្រូវឱ្យមានជាតិអាល់កុលក្នុងកម្មវិធីនោះទេ។ លើសពីនេះទៀតនឹងមិនមានការបោះឆ្នោតណាមួយ (ក្រៅពីបោះឆ្នោតរើសនាយករដ្ឋមន្ត្រី) ត្រូវបានអនុញ្ញាតក្នុងអំឡុងពេល ៧ថ្ងៃ មុនពេលបោះឆ្នោតនោះឡើយ។

អត្ថបទ៖ លីដា
ប្រភព៖ thethaiger