ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្រ្តីអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកជួសជុលវិថីព្រះនរោត្ដមសីហមុនី ជាផ្លូវឆ្ពោះទៅតំបន់អង្គរ បន្ទាប់ពីត្រូវបានទឹកហូរច្រោះដីកាច់ផ្ដាច់ប្រវែងបីម៉ែត្រ

    BY Khmernote Media November 17, 2023
    មន្រ្តីអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកជួសជុលវិថីព្រះនរោត្ដមសីហមុនី ជាផ្លូវឆ្ពោះទៅតំបន់អង្គរ បន្ទាប់ពីត្រូវបានទឹកហូរច្រោះដីកាច់ផ្ដាច់ប្រវែងបីម៉ែត្រ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា បានកំពុងមមាញឹកជួសជុលវិថីព្រះនរោត្ដមសីហមុនី ឬអតីតផ្លូវ កូម៉ៃ ជាផ្លូវចេញពីវត្តក្បាលខ្មោចឆ្ពោះទៅក្នុងតំបន់អង្គរ ជាបណ្ដោះអាសន្ន ក្រោយទឹកហូរ ច្រោះដាច់ប្រវែងជាង៣ម៉ែត្រ ស្ថិតនៅខាងត្បូងកសិណ្ធុអង្គរ ក្នុងសង្កាត់គោកចក ក្រុង​សៀមរាប កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

    លោក ឡៃ ប៉ូទី អនុប្រធាននាយកដ្ឋានទឹកព្រៃឈើ នៃអាជ្ញាធរជាតិអប្សរាបាន​ឱ្យដឹង នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ផ្លូវមួយខ្សែនេះ បានសាងសង់ឡើងតាំង​ពីសម័យបារាំង ដែលមកដល់ពេលនេះ មានអាយុវកាលពីជាច្រើនឆ្នាំមកហើយ ដែលធ្វើឱ្យលូទឹកមាន អាយុកាលទ្រុឌទ្រោម ទើបធ្វើឱ្យទឹកហូរច្រោះដីបណ្ដាលឱ្យដាច់ផ្លូវប្រវែងប្រមាណបីម៉ែត្រ។

    លោកបន្ដថា ក្រោយពីផ្លូវបានបាក់ដាច់ភ្លាមៗ ក្រុមការងារអាជ្ញាធរជាតិអប្សរា បានទប់ស្កាត់មិនឱ្យទឹកហូរបន្ថែមទៀត ដើម្បីរក្សាទុកទឹកក្នុងក្នុងបារាយណ៍ និងមិនឱ្យទឹកហូរ សង្កត់ស្រូវប្រជាពលរដ្ឋនៅក្នុងបារាយណ៍ផ្នែកខាងលិចផ្លូវនោះទេ។

    លោកបន្ដថា ក្រុមការងារកំពុងជុសជុលបណ្ដោះអាសន្ន ដោយចាក់ដីថ្មបំពេញ កន្លែង បាក់ដាច់ ដើម្បីឱ្យធ្វើចរាចរណ៍ឡើងវិញជាបណ្ដោះអាសន្ន ខណៈដែលផ្លូវនេះ មានគម្រោង ធ្វើទ្វារទឹកថ្មីនាពេលខាងមុខ។ លោកបន្ថែមថា កន្លែងទ្វារទឹកនៅវិថីមួយនេះ នឹងធ្វើឡើង តាមស្ដង់ដារត្រឹមត្រូវ ដោយមានប្រវែងប្រហែលពីរម៉ែត្រ សម្រាប់បើកបិទទឹកទុកក្នុងបារាយណ៍។ សម្រាប់ដំណើរការជួសជុលផ្លូវដែលដាច់នេះ និងធ្វើឱ្យបានលឿនបំផុត ដើម្បីឆាប់បានធ្វើចរាចរណ៍ឡើងវិញ។

    អ្នកជំនាញបញ្ជាក់ថា ទឹកដែលហូរច្រោះដាច់ផ្លូវនេះ មិនមែនជាទឹកជំនន់អ្វីមកពីណាទេ គឺជាទឹកដែលអ្នកដាក់បញ្ចូលមកក្នុងបារាយណ៍ ទឹកមួយកន្លែងដែលមានឈ្មោះថា បារាយណ៍ «យសោធ» គឺជាបារាយណ៍ព័ន្ធភ្នំបាក់ខែង ហើយត្រង់ចំណុចទឹកហូរច្រោះដីបាក់ផ្លូវនេះ គឺជាទីតាំងបារាយណ៍ដែលចាប់ផ្តើមដាក់ឱ្យមានទឹកឡើងវិញ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay