ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សហព័ន្ធពាណិជ្ជកម្មហ៊ូណាន គ្រោងនឹងរៀបចំដំណើរទស្សនកិច្ចធុរកិច្ចទៅកាន់កម្ពុជា ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗ

    BY SOMATEY May 15, 2026
    សហព័ន្ធពាណិជ្ជកម្មហ៊ូណាន គ្រោងនឹងរៀបចំដំណើរទស្សនកិច្ចធុរកិច្ចទៅកាន់កម្ពុជា ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗ

    អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសហព័ន្ធពាណិជ្ជកម្មហ៊ូណាន។

    ក្នុងឱកាសនៃជំនួបនេះ អ្នកឧកញ៉ា លី ឃុនថៃ បានលើកឡើងនូវសក្តានុពលថ្មីៗ ក្រោមការដឹកនាំដ៏វាងវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយរួមមានទាំង វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍។

    ក្នុងឱកាសនេះអ្នកឧកញ៉ាក៏បានអញ្ជើញប្រធាន និងសមាជិកសហព័ន្ធពាណិជ្ជកម្មហ៊ូណានទៅទស្សនកិច្ចនៅកម្ពុជាផងដែរ។ ជាការឆ្លើយតបសហព័ន្ធពាណិជ្ជកម្មហ៊ូណានគ្រោងនឹងរៀបចំដំណើរទស្សនកិច្ចធុរកិច្ចទៅកាន់កម្ពុជា ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗបន្ថែមទៀត។

    ជាទីបញ្ចប់, អ្នកឧកញ៉ា លី ឃុនថៃ ប្រកាសស្វាគមន៍យ៉ាងកក់ក្ដៅចំពោះអ្នកវិនិយោគចិន និងប្ដេជ្ញាជំរុញបន្ថែមទៀតឲ្យវិនិយោគិនចិនពិនិត្យលទ្ធភាពទៅបណ្ដាក់ទុននៅប្រទេសកម្ពុជា។

    ប្រភព ក្រសួងព័ត៍មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay