ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កីឡាករ កីឡាការិនី ចំនួន២៦រូប ដែលទទួលបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ សម្រេចឱ្យជាប់បាក់ឌុបដោយស្វ័យប្រវត្តិ

    BY Khmernote Media November 18, 2023
    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កីឡាករ កីឡាការិនី ចំនួន២៦រូប ដែលទទួលបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ សម្រេចឱ្យជាប់បាក់ឌុបដោយស្វ័យប្រវត្តិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចឱ្យកីឡាករ កីឡាការិនី ចំនួន២៦រូប ដែលទទួលបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ជាប់បាក់ឌុបដោយស្វ័យប្រវត្តិ។

    ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធី “ជប់លៀងអបអរសាទរជោគជ័យ Sea Games-ASEAN Para Games ឆ្នាំ២០២៣” នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាល្ងាចថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ថ្លែងបញ្ជាក់ថា
    «គឺចំពោះកីឡាករ កីឡាការិនីយើងទាំង២៦ រូបដែលបានទទួលមេដាយមាស ប្រាក់និងសំរឹទ្ធ នៅកីឡាស៊ីហ្គេមលើកទី៣២ កន្លងទៅនេះ ហើយឆ្នាំនេះ ត្រូវប្រឡងបាក់ឌុបហើយសុំគោលការណ៍ជាប់ដោយស្វ័យប្រវត្តិ ខ្ញុំបានចារឯកភាពពីល្ងាចមិញ សូមជាការលើកទឹកចិត្ត ព្រោះបងប្អូនខិតខំប្រឹងប្រែងដើម្បីយកមេដាយជូនជាតិហើយខិតខំរៀនផង។ អញ្ចឹងខ្ញុំគិតថាវាសមណាស់ហើយ»

    សូមរម្លឹកថា កាលពីព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបានប្រគល់ជូន៨នាក់ ដែលនេះជាការលើកទឹកចិត្តមួយឱ្យសមស្របទៅនឹងការខិតខំប្រឹងប្រែង៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay