បច្ចេកវិទ្យា

Oppo នឹងបង្ហាញស្មាតហ្វូនថ្មី ដែលមានកាមេរ៉ាអាច Zoom បានគុណនឹង១០ នៅខែក្រោយនេះ

BY
Khmernote Media
March 9, 2019

កាលពីម្សិលមិញនេះ លោក Shen Yiren អនុប្រធានក្រុមហ៊ុន OPPO បានប្រកាសថា នឹងចាប់ផ្ដើមផលិតស្មាតហ្វូន ដែលមានកាមេរ៉ាអាច Zoom បានរហូតដល់ទៅគុណនឹង១០ដង ដោយមិនបាត់បង់គុណភាពរូបថត។ ហើយនៅថ្ងៃនេះលោក Yiren បានបញ្ជាក់ថា ស្មាតហ្វូននេះនឹងចេញជាផ្លូវការនៅក្នុងខែមេសាខាងមុខនេះហើយ ។ បន្ថែមពីលើនេះទៀត លោក Yiren ក៏បាននិយាយផងដែរថា ស្មាតហ្វូនដែលនឹងចេញនាពេលខាងមុខនេះ នឹងមានការរចនារូបរាងខុសប្លែកពីស្មាតហ្វូន OPPO មុនៗ ហើយក៏មិនមានបញ្ហាជាមួយផ្នែកកាមេរ៉ាទៀតដែរ ។

អនុប្រធាន OPPO ក៏បានចែករំលែកនូវរូបភាព ដែលទំនងជារូបរាងរបស់ស្មាតហ្វូននាពេលខាងមុខ ។ វាបានបង្ហាញនូវកាមេរ៉ាបីនៅផ្នែកខាងក្រោយ ដែលបំពាក់មុខងារពង្រីករហូតដល់គុណនឹង១០ដង ដែលយើងនឹងបានឃើញនៅកម្មវិធី MWC ។ ស្មាតហ្វូននេះនឹងមានថាមពលថ្ម 4065mAh ប្រើប្រាស់បន្ទះឈីប Snapdragon 855 ផងដែរ ។ ពាក្យចចាមអារ៉ាមក៏បានដាក់ឈ្មោះឲ្យម៉ូឌែលក្រោយនេះថា OPPO Find Z ៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena

Share This Post: