ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្រ្តីជំនាញក.ប.ប. ចុះពិនិត្យទីតាំងស្តុកទុកសាច់បង្កកចំនួន ២ទីតាំង រកឃើញសាច់បង្កកប្រមាណ ៧៦តោន នៅខណ្ឌឬស្សីកែវ

    BY Khmernote Media November 23, 2023
    មន្រ្តីជំនាញក.ប.ប. ចុះពិនិត្យទីតាំងស្តុកទុកសាច់បង្កកចំនួន ២ទីតាំង រកឃើញសាច់បង្កកប្រមាណ ៧៦តោន នៅខណ្ឌឬស្សីកែវ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. ក្រោមការចង្អុលបង្ហាញផ្ទាល់ដោយ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានបន្តចុះត្រួតពិនិត្យទីតាំងស្តុកទុកសាច់បង្កកចំនួន២ ស្ថិតនៅក្នុងខណ្ឌឬស្សីកែវ ដែលទទួលបានលទ្ធផលដូចខាងក្រោម៖

    ទីតាំងទី១៖ បានសហការជាមួយសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងអាជ្ញាធរដែនដី ដោយបានរកឃើញ ផលិតផលសាច់គោ ក្របី និងគ្រឿងក្នុង បង្កក រួមមាន៖
    – សាច់គោខូចគុណភាព ប្រមាណ ១,៥០០គីឡូក្រាម
    – សាច់គោ ក្របី និងគ្រឿងក្នុង ពុំមានឯកសារបញ្ជាក់អំពីប្រភពច្បាស់លាស់ ចំនួន ១២,៦០០គីឡូក្រាម។

    ផលិតផលខាងលើនេះ ត្រូវបានមន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. អនុវត្តនីតិវិធី កិបសៀល លើទូរបង្កកសាច់ទាំងនោះ ជាបណ្តោះអាសន្ន ដោយទុករយៈពេល១សប្តាហ៍ ឱ្យម្ចាស់ទីតាំងរកឯកសារមកបញ្ជាក់ចំពោះមន្ត្រីជំនាញ។

    ទីតាំងទី២៖ មានកិច្ចសហការជាមួយអាជ្ញាធរដែនដី បានរកឃើញផលិតផល រួមមាន៖
    – សាច់គោ ក្របី និងគ្រឿងបំណែក ប្រមាណ ៦០,៥៧០គីឡូក្រាម មានឯកសារនាំចូលត្រឹមត្រូវ និងមានប្រភពមកពីប្រទេសឥណ្ឌា
    – សាច់មាន់ បរិមាណ ១,៥០០គីឡូក្រាម ជាការបញ្ជាទិញនៅក្នុងស្រុក
    ទន្ទឹមនឹងនោះ មន្រ្តីជំនាញបានធ្វើតេស្តបឋម និងដកយកគំរូផលិតផលខាងលើបញ្ជូនទៅវិភាគនៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប.។

    យ៉ាងណាមិញ ដោយសារលក្ខខណ្ឌរក្សាទុក នៅមានកម្រិត (-3) (-7) និង(-11)អង្សា និងការដឹកជញ្ជូនពុំសមស្របតាមលក្ខណៈបច្ចេកទេស មន្រ្តីយើងបានធ្វើការអប់រំណែនាំឱ្យកែតម្រូវ និងពិន័យអន្តរកាណ៍តាមបទប្បញ្ញត្តិជាធរមាន៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post:
    MPO4D jitutoto mpo4d Mpoplay