ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ហ៊ានណាស់! ស្ត្រីម្នាក់លួចចូលបណ្តាញទំនាក់ទំនងសង្គម បន្លំយកប្រាក់ពីជនរងគ្រោះ និងក្លែងបន្លំអត្តសញ្ញាណអ្នកដទៃ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

    BY Khmernote Media November 23, 2023
    ហ៊ានណាស់! ស្ត្រីម្នាក់លួចចូលបណ្តាញទំនាក់ទំនងសង្គម បន្លំយកប្រាក់ពីជនរងគ្រោះ និងក្លែងបន្លំអត្តសញ្ញាណអ្នកដទៃ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ បង្ក្រាបលើករណីលួចចូលបណ្តាញទំនាក់ទំនងសង្គម បន្លំយកប្រាក់ពីជនរងគ្រោះ ព្រមទាំងក្លែងបន្លំអត្តសញ្ញាណអ្នកដទៃក្នុងការប្រើប្រាស់លេខទូរស័ព្ទទៅប្រព្រឹត្តបទល្មើស។

    នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ជនសង្ស័យ០១នាក់ ឈ្មោះ ឡ.ច ភេទស្រី ត្រូវបានចាប់ខ្លួន កសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ហើយបច្ចុប្បន្នសាលាដំបូងរាជធានីភ្នំពេញកំពុងចាត់ការតាមនីតិវិធីច្បាប់។

    នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការផ្ទេរ និងដកប្រាក់ដែលមិនមានប្រភពច្បាស់លាស់ ក៏ដូចគ្នានឹងលេខទូរស័ព្ទ សូមប្រើប្រាស់តែអត្តសញ្ញាណខ្លួនឯង ចៀសវាងប្រើប្រាស់អត្តសញ្ញាណអ្នកដទៃ ព្រោះអាចជាការចូលរួមប្រព្រឹត្តិបទល្មើស ឬទទួលផលនៃបទល្មើសជាយថាហេតុ ហើយទង្វើនេះសាមីខ្លួននឹងទទួលខុសត្រូវចំពោះមុខច្បាប់​៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

    Share This Post:
    MPO4D jitutoto mpo4d Mpoplay