ព័ត៌មានជាតិ

នាយនគរបាលប៉ុស្តិ៍ឃុំស្រែចារ ត្រូវដកបញ្ឈរជើង ក្រោយចុះទៅរករឿងនិងបញ្ឈប់ការសំដែងសិល្បៈល្ខោនបាសាក់ នាំឱ្យផ្ទុះប្រតិកម្មខ្លាំងលើបណ្ដាញសង្គម

BY
Khmernote Media
November 23, 2023

ខេត្តក្រចេះ៖ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ករណីមេប៉ុស្តិ៍ ស្រែចារ ដែលចុះទៅរករឿងនិងបញ្ឈប់ការសំដែង សិល្បៈល្ខោនបាសាក់ ក្នុងពិធីបុណ្យកឋិននៅវត្តអូរលុង ស្ថិតនៅភូមិអូរលុង ឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកំពុងផ្ទុះការរិះគន់ខ្លាំងក្នុងបណ្ដាញសង្គមហ្វេសប៊ុក។

ក្រោយមហាជន​ផ្ទុះ​ប្រតិកម្ម​ចំពោះ​ទង្វើ​មិនសមរម្យបែបនេះ ស្នងការនគរបាលខេត្តក្រចេះ បានដាក់វិន័យកងកម្លាំងនគរបាលជាតិ ទៅលើនាយនគរបាលប៉ុស្តិ៍រូបនេះ ដើម្បីចាត់ការបន្តទៀត។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា បានប្រាប់ទៅបណ្តាញអ្នកសារព័ត៌មានក្នុងស្រុក ឱ្យដឹងថា នៅពេលនេះ នាយនគរបាលប៉ុស្តិ៍ឃុំស្រែចារ លោក យឹង សំអឿន ហៅ ដួង បានដាក់វិន័យហើយ ដោយដកបញ្ឈរជើងជាបណ្តោះអាសន្ន ហើយបានតែងតាំងមេប៉ុស្តិ៍ស្តីទីផងដែរ ក្រោយលោក យឹង សំអឿន ត្រូវបានអនុវត្តវិន័យតាមកងកម្លាំង និងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំបន្តទៀត ៕

ប្រភព៖ freshnews

Share This Post: