ព័ត៌មានជាតិ
ឯកឧត្តម គួច ចំរើន ប្រកាសឱ្យក្រុមហ៊ុន ដែលកាត់ថ្នល់នៅទីតាំងទាំងនេះ ប្រញ៉ាប់មកជួសជុលឱ្យដូចដើម បើមិនដូច្នេះនឹងចាត់វិធានការណ៍ហើយ
BY Khmernote Media
November 23, 2023
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រកាសឱ្យក្រុមហ៊ុន ដែលបានកាត់ថ្នល់ ក្នុងក្រុងព្រះសីហនុ ប្រញ៉ាប់មកជួសជុលឱ្យដូចដើម បើមិនឆាប់មកជួសជុលទេ នឹងចាត់វិធានការណ៍តាមច្បាប់។

តាមរយៈការបង្ហោះរបស់ ឯកឧត្តម គួច ចំរើន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «បុគ្គល ឬ ក្រុមហ៊ុន ដែលបានកាត់ថ្នល់ សូមប្រញ៉ាប់មកធ្វើការជួសជុល អោយមានគុណភាពដូចដើម ពេលមកសុំ សន្យាច្បាស់ណាស់ បែបនេះទទួលមិនបានទេ សុំលើកក្រោយលំបាកបន្តិចហើយ បើមិនឆាប់មកជួសជុលទេ ខ្ញុំចាត់វិធានការណ៍ហើយ សូមកុំអោយមានអ្នកមកអន្តរាគមន៍។ » បន្ទាប់ពីឯកឧត្តម បានបង្ហោះសារនេះរួច ឃើញមានបងប្អូនប្រជាពលរដ្ឋជាច្រើនចូលទៅខមិន គាំទ្រយ៉ាងពេញទំហឹង ដោយសារនៅទីតាំងទាំងនេះ គឺរាងអុកពិបាកក្នុងការធ្វើដំណើរជាខ្លាំង៕





ប្រភព៖ គួចចំរើន/KuochChamroeun