ដំណឹងល្អ! ឯកឧត្តម វ៉ី សំណាង នឹងផ្ដល់រង្វាន់លើកទឹកចិត្តម៉ូតូថ្មី ម្នាក់មួយគ្រឿង ដល់សិស្សដែលទទួលបាននិទ្ទេស A ចំនួន ១៧នាក់ ក្នុងខេត្តកំពង់ស្ពឺ
- November 24, 2023
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រកាសផ្ដល់រង្វាន់លើកទឹកចិត្តម៉ូតូថ្មីម្នាក់មួយគ្រឿង ជូនដល់សិស្សជាប់បាក់ឌុប ដែលទទួលបាននិទ្ទេស A ទាំង ១៧នាក់ ក្នុងខេត្តកំពង់ស្ពឺ។

តាមរយៈសំណេរក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម វ៉ី សំណាង មានខ្លឹមសារយ៉ាងដូច្នេះថា៖ «សូមចូលរួមអបអរសាទរជាមួយក្មួយៗដែលទទួលបាននិទ្ទេស A ក្នុងសម័យប្រឡងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងមក។ ដើម្បីជាការលើកទឹកចិត្ត ពូ សូមផ្ដល់ម៉ូតូម្នាក់មួយគ្រឿងសម្រាប់និទ្ទេស A ទាំង ១៧នាក់ របស់ខេត្តកំពង់ស្ពឺទាំងអស់» ៕














ប្រភព៖ 𝐕𝐞𝐢 𝐒𝐚𝐦𝐧𝐚𝐧𝐠
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






