នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ហាញលេខទូរស័ព្ទ ៥ខ្សែ សម្រាប់ប្រជាពលរដ្ឋរាយការណ៍ នៅពេលមានហេតុការណ៍ផ្សេងៗ ក្នុងព្រះរាជពិធីបុណ្យអុំទូក
- November 25, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានបង្ហាញលេខទូរស័ព្ទទំនាក់ទំនងទាន់ហេតុការណ៍ចំនួន ៥ខ្សែ សម្រាប់ឱ្យប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ពេលដើរលេងកម្សាន្ដក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ។

ប្រជាពលរដ្ឋទាំងអស់ អាចទំនាក់ទំនងមកកាន់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលមានលេខទូរស័ព្ទដូចខាងក្រោម៖ 016 266 522 / 012 976 262 / 097 818 6262 / 023 725 306 / 023 725 161 ៕

ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






