អបអរសាទរ! កីឡាការិនី កាំង មុយនីន ឈ្នះមេដាយមាសមួយគ្រឿង ក្នុងការប្រកួត Asian Fin Swimming Championships នៅប្រទេសថៃ
- November 25, 2023
(ថៃ)៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
បានឱ្យដឹងថា កីឡាការិនី កាំង មុយនីន បានឈ្នះមេដាយមាសមួយគ្រឿង លើវិញ្ញាសា 100m Bifins និងកីឡាការិនី ឃឺន ប៊ុនពេជ្រមរកត បានឈ្នះមេដាយសំរឹទ្ធមួយគ្រឿង លើវិញ្ញាសាដូចគ្នា ក្នុងការប្រកួត Asian Fin Swimming Championships នៅប្រទេសថៃ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

សូមជម្រាបជូនថា សហព័ន្ធខ្មែរកីឡាហែលទឹកបានចាត់បញ្ជូនគ្រូបង្វឹក និងកីឡាករ កីឡាការិនី FIN Swimming ចំនួន ០៥នាក់ ទៅចូលរួមការប្រកួត 18th ASIAN Finswimming Championships 2023 តបតាមការអញ្ជើញរបស់សមាគមកីឡាក្រោមទឹក នៃព្រះរាជាណាចក្រថៃ (Association of Thailand Underwater Sports) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តភូកេត នៃព្រះរាជាណាចក្រថៃ។
សម្រាប់សមាសភាពគ្រូបង្វឹក និងកីឡាករ កីឡាការិនីរួមមាន៖
- គ្រូបង្វឹក ហែមថុន វិទិនី
- កីឡាការិនី កាំង មុយនីន
- កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត
- កីឡាករ ទួន ទិត្យសត្យា
- កីឡាករ លឹម សុខវឌ្ឍន៍នន្ទ ៕





- Share This Post:






