ព័ត៌មានជាតិ

ជនជាតិកាណាដាម្នាក់ គ្មានលិខិតឆ្លងដែន ដើរសុំទានអ្នកទេសចរមកលេងកម្សាន្តពីធីបុណ្យអុំទូក ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

BY
Khmernote Media
November 29, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបានទទួលបានការណែនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលជនជាតិកាណាដាម្នាក់ ឈ្មោះ DYLAN NIALL HADDOC អាយុ៤២ឆ្នាំ ភេទប្រុស គ្មានលិខិតឆ្លងដែនត្រូវឃាត់ខ្លួន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានចុះត្រួតពិនិត្យ និងឃាត់ខ្លួននៅចំនុចសួនកម្សាន្តសាធារណៈមុខវត្តបុទុមវត្តី ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពេលរូបគេកំពុងដើរសុំទានអ្នកទេសចរមកលេងកម្សាន្តពីធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។

ក្រោយធ្វើការសាកសួរបឋមបានឲ្យដឹងថា ជនជាតិកាណាដាខាងលើ កំពុងមានអារម្មណ៍រវើយរវាយមិនអាចឆ្លើយតបនឹងសំនួរសមត្ថកិច្ចបាននៅឡើយទេក្នុងពេលនេះ។ ជនបរទេសខាងលើត្រូវ ពាក់ព័ន្ធករណីលួចស្នាក់នៅខុសច្បាប់ គ្មានលិខិតឆ្លងដែន និងត្រូវឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៕

ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – General Department of Immigration – GDI

Share This Post: