ព័ត៌មានជាតិ

ក្រសួងអប់រំ ប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិនចំនួន ២០នាក់ សម្រាប់កម្មវិធីរៀនភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ

BY
Khmernote Media
November 30, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិន សម្រាប់កម្មវិធីរៀនភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណ។

ក្រសួងអប់រំ សូមជូនដំណឹងដល់និស្សិត និងសាធារណជន ឱ្យបានជ្រាបថា៖ ក្រសួងអប់រំ បានចុះអនុស្សរណៈជាមួយក្រសួងអប់រំចិន ក្នុងការអភិវឌ្ឍរួមគ្នាលើ កម្មវីធីរៀនភាសាចិននៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនៅកម្ពុជា តាមរយៈការអនុវត្តគម្រោងសាកល្បងមួយ ចាប់ផ្តើមនៅតាមមធ្យមសិក្សាចំណេះទូទៅមួយចំនួនចាប់ពីថ្នាក់ទី៧ ទី៨ និងថ្នាក់ទី៩ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ

ក្នុងជំហានសាកល្បងដំបូង ក្រសួងអប់រំ នឹងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសា ចិនចំនួន ២០នាក់ សម្រាប់កម្មវិធីអប់រំភាសាចិននៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈថ្នាក់ទី៧ ទី៨ និងទី៩ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤ ខាងមុខ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: