ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា នឹងមិនធ្វើទំនប់អគ្គីសនី នៅលើដងទន្លេមេគង្គឡើយ បើទោះបីជាចំណេញបែបណាក៏ដោយ

    BY Liny Chan November 30, 2023
    សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា នឹងមិនធ្វើទំនប់អគ្គីសនី នៅលើដងទន្លេមេគង្គឡើយ បើទោះបីជាចំណេញបែបណាក៏ដោយ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នឹងមិនធ្វើទំនប់អគ្គីសនីនៅលើទន្លេមេគង្គឡើយ បើទោះបីជាចំណេញបែបណាក៏ដោយ។

    សម្តេចមានប្រសាសន៍ដូច្នេះ នៅក្នុងពិធីបិទស្ទឹង សាងសង់ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ ដែលមានអានុភាព ១៥០ម៉េហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

    សម្តេចធិបតី បានថ្លែងថា៖ « ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី សម្ដេចសូមប្រកាសថារាជរដ្ឋាភិបាលនីតិកាលទី៧ នឹងមិនធ្វើទំនប់អគ្គីសនីនៅលើទន្លេមេគង្គឡើយ »។

    សម្ដេចធិបតីបន្តថា៖ « រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានប្រកាសមិនធ្វើវារីអគ្គីសនីនៅលើដងទន្លេមេគង្គទេ ដូច្នេះរាជរដ្ឋាភិបាលថ្មីក៏ប្រកាន់ជំហរនេះបន្តទៀត »៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay