ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការខេត្ដកំពត នាំយកម៉ូតូ និងអំណោយរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជូនប្អូនប្រុស ម៉ៅ កើន ជាប់និទ្ទេស A ដែលមានជីវភាពខ្សត់ខ្សោយខ្លាំង

    BY Khmernote Media December 2, 2023
    ស្នងការខេត្ដកំពត នាំយកម៉ូតូ និងអំណោយរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជូនប្អូនប្រុស ម៉ៅ កើន ជាប់និទ្ទេស A ដែលមានជីវភាពខ្សត់ខ្សោយខ្លាំង

    ខេត្តកំពត៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពត បាននាំយកអំណោយរបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ ប្រគល់ជូនប្អូនប្រុស ម៉ៅ កើន រស់នៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ដែលប្រលងជាប់បាក់ឌុបទទួលបាននិទ្ទេស A ហើយគ្រួសារមានជីវភាពខ្សត់ខ្សោយខ្លាំង។

    តាមរយៈការបង្ហោះរបស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា​ ប្អូនប្រុស ម៉ៅ កើន ដែលប្រឡងជាប់ ទទួលបាននិទ្ទេស «A» គឺមានជីវភាពខ្សត់ខ្សោយយ៉ាងខ្លាំង ដោយមានម្តាយដើរស៊ីឈ្នួលបោកគក់តាមផ្ទះឱ្យគេ ហើយមានឪពុករត់កង់បីនៅភ្នំពេញ ទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ប្អូនប្រុសខិតខំប្រឹងប្រែងក្នុងការរៀនសូត្ររហូតទទួលបាននិទ្ទេស A ផងដែរ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay