ព័ត៌មានជាតិ

រថយន្តតាក់ស៊ីដឹកភ្ញៀវមួយគ្រឿង បើកទៅបុកដៃស្ពានអាកាស ៥មករា បង្កជាអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ស្ថិតនៅខណ្ឌទួលគោក

BY
Khmernote Media
December 5, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងថា អគ្គិភ័យឆាបឆេះរថយន្ត មួយគ្រឿង នៅវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភំ្នពេញ។

ករណីអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីបុកដៃស្ពានអាកាស៥មករា បង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះរថយន្ត មួយគ្រឿង ម៉ាក TOYOTA PRIUS ពណ៌ទឹកប្រាក់ (រថយន្តដឹកភ្ញៀវទេសចរណ៍) អស់ទាំងស្រុង។

ចំពោះករណីអគ្គិភ័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញយើងធ្វើការគ្រប់គ្រងបាននៅវេលាម៉ោង១១និង៥០នាទីយប់នាថ្ងៃខែឆ្នាំដដែរ។ ដោយនៅក្នុងនោះ គ្រោះអគ្គិភ័យខាងលើនេះបានបណ្តាលឲ្យមនុស្សប្រុសចំនួន០២នាក់បានរងរបួសស្រាល (ជាជនជាតិបរទេស)។ ចំពោះ ប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចរបស់យើងបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើរនឹង០៨ម៉ែត្រគូប ៕

ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ

Share This Post: