ព័ត៌មានជាតិ

ក្រុមហ៊ុនAEON ស្នើឱ្យគណនីហ្វេសប៊ុកមួយ ដែលយកទំនិញផ្សេងមកដាក់ក្នុងប្រអប់វិចខ្ចប់ ចេញមកបកស្រាយរូបភាពដែលបានផុស

BY
Khmernote Media
December 5, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមគណនីផេកហ្វេសប៊ុករបស់ ក្រុមហ៊ុនអ៊ីអន (ខេមបូឌា) ខូ អិលធីឌី បានស្នើទៅគណនីហ្វេសប៊ុកមួយ ដែលយកទំនិញផ្សេងមកដាក់ក្នុងប្រអប់វិចខ្ចប់របស់ក្រុមហ៊ុន AEON ចេញមកបកស្រាយរូបភាព ដែលបានផុស បន្ទាប់ពីផ្ទុះការចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី០៤ ខែធ្នូ ម្សិលមិញនេះ។

ក្រុមហ៊ុនអ៊ីអន (ខេមបូឌា) ខូ អិលធីឌី ថ្មីៗនេះ បានសង្កេតឃើញថា មានគណនីបុគ្គលមួយ បានបង្ហោះនៅលើគណនីផ្ទាល់ខ្លួនរបស់គាត់ ផ្សាយជាសាធារណៈដោយយកទំនិញផ្សេងមកដាក់ក្នុងប្រអប់វិចខ្ចប់របស់ក្រុមហ៊ុន ដែលមានពាណិជ្ជនាម និងពាណិជ្ជសញ្ញា អាជីវកម្មរបស់ក្រុមហ៊ុន ដែលធ្វើឲ្យមានការភ័ន្តច្រលំដល់សាធារណៈជនដទៃ និងមានការប៉ះពាល់ដល់ កិត្តិយស កេរ្តិ៍ឈ្មោះ ព្រមទាំងតម្លៃការងារបុគ្គលិករបស់ក្រុមហ៊ុនផងដែរ។

ក្រុមហ៊ុនអ៊ីអន (ខេមបូឌា) ខូ អិលធីឌី បានដាក់ស្នើសុំឲ្យគណនីខាងលើធ្វើការបកស្រាយរូបភាព ដែលបានផុស ដើម្បីជៀសវាងការផ្ដល់ព័ត៌មានមិនពិតដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន ៕

ប្រភព៖ AEON Retail Cambodia

Share This Post: