PR

និស្សិតរាប់រយនាក់ ទទួលបានបទពិសោធន៍មិនធ្លាប់មាន ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងការអនុវត្ត ជាមួយគ្រឿងចក្រដោយផ្ទាល់ស្របតាមស្ដង់ដារអន្តរជាតិ ក្រោមការណែនាំពីអ្នកជំនាញដោយមិនចាំបាច់ធ្វើដំណើរ ទៅក្រៅប្រទេសនោះឡើយ

BY
Naren
December 6, 2023

(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានផ្តល់ឱកាសដល់និស្សិតរាប់រយនាក់ចូលរួមសិក្សាស្វែងយល់ពីខ្សែចង្វាក់ផលិតកម្ម និងមានឱកាសទទួលបាននូវ បទពិសោធន៍ ក្នុងការអនុវត្ត ជាមួយគ្រឿងចក្រដោយផ្ទាល់ស្របតាមស្ដង់ដារអន្តរជាតិ ក្រោមការណែនាំពីអ្នកជំនាញ មានបទពិសោធន៍ យូរឆ្នាំ ដោយមិនចាំបាច់ធ្វើដំណើរ ទៅក្រៅប្រទេសនោះឡើយ។

ដោយកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានអ្នកឧកញ៉ា លាង ម៉េង ថ្នាក់ដឹកនាំកំពូល បានទទួលស្វាគមន៍និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង មកធ្វើដំណើរទស្សនកិច្ច រោងចក្រ ខ្មែរ ប៊ែវើរីជីស។

នៅក្នុងដំណើរទស្សនកិច្ចនេះ អ្វីដែលពិសេស គឺអ្នកឧកញ៉ា លាង ម៉េង បានបង្ហើបពីគន្លឹះនៃការគ្រប់គ្រង និងបច្ចេកទេស ក្នុងការគ្រប់គ្រងក្រុមហ៊ុន ដែលសុទ្ធសឹងតែជាតិចនិចចេញពីបទពិសោធន៍ ដែលអ្នកឧកញ៉ា ធ្លាប់ឆ្លងកាត់ និងជំនះឧបសគ្គ ដើរមកដល់ចំនុចនេះ។
ជាពិសេស ថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបើកឱកាស ឲ្យក្រុមនិស្សិតលើកជាសំនួរ សួរនូវចម្ងល់ ហើយដើម្បីជាផ្តល់ជាចំណេះដឹង ឲ្យក្រុមនិស្សិតយកទៅសិក្សាស្វែងយល់បន្ថែម។

ក្រោយពីបញ្ចប់នូវការសំណេះសំណាល អ្នកឧកញ៉ា លាង ម៉េង បានដឹកនាំថ្នាក់ដឹកនាំ និងនិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងរាប់រយនាក់ ទៅធ្វើដំណើរទស្សនកិច្ច ពីខ្សែចង្វាក់ផលិតកម្មនៅក្នុងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ពីមួយដំណាក់កាលទៅមួយដំណាក់កាល ហើយក្រៅតែពីបានឃើញនូវខ្សែចង្វាក់ផលិត និងគ្រឿងចក្រទំនើបៗ និសិ្សតក៏មានឱកាសទទួលបាននូវបទពិសោធន៍ក្នុងការអនុវត្តជាមួយគ្រឿងចក្រដោយផ្ទាល់ស្របតាមស្ដង់ដារអន្តរជាតិ ក្រោមការណែនាំពីអ្នកជំនាញមានបទពិសោធន៍យូរឆ្នាំ ដោយមិនចាំបាច់ធ្វើដំណើរទៅក្រៅប្រទេសនោះឡើយ៕

Share This Post: